VOV WorldVOV World
ស្ថានភាពអំពើហឹង្សាបានកើនឡើងនៅអ៊ីរ៉ាក់ពីមួយថ្ងៃទៅមួយថ្ងៃ
31/05/2013 08:53
(VOVworld) – នាថ្ងៃទី ៣០ ឧសភា មនុស្សយ៉ាងតិចបំផុត ចំនួន ៦ នាក់ត្រូវស្លាប់ និង ២៩ នាក់ រងរបួស ក្នុងការវាយ ប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្ត ដែលបានកើត ឡើងនៅទីក្រុង Baghdad អ៊ីរ៉ាក់។
ស្ថានភាពអំពើហឹង្សាបានកើនឡើងនៅអ៊ីរ៉ាក់ពីមួយថ្ងៃទៅមួយថ្ងៃ
(VOVworld) – នាថ្ងៃទី ៣០ ឧសភា មនុស្សយ៉ាងតិចបំផុតចំនួន ៦ នាក់ត្រូវស្លាប់ និង ២៩ នាក់ រងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្ត ដែលបានកើត ឡើងនៅទីក្រុង Baghdad អ៊ីរ៉ាក់។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកបណ្ដាការវាយ ប្រហារដោយគ្រាប់បែកបានធ្វើឲ្យមនុស្សចំនួន ១៧០ នាក់ត្រូវស្លាប់ដែលបណ្ដាល ការព្រួយបារម្មហ៍អំពីជំលោះសាសនានិងជាតិសាស្ត្រអាចកើតឡើង។ បេសកជន ពិសេសនៃ អ.ស.ប. លោក Martin Kobler បានអំពាវនាវឲ្យបណ្ដាថ្នាក់ដឹកនាំអ៊ីរ៉ាក់ កោះហៅកិច្ចប្រជុំជាបន្ទាន់សំដៅដោះស្រាយជំលោះនៅទីនេះ។ ក្នុងកាលៈទេសៈ នោះ រដ្ឋាភិបាលអ៊ីរ៉ាក់បានមានវិធានការស្ថិរភាពស្ថានភាព ដូចជា ៖ បង្កើនកំលាំង សន្តិសុខអំពាវនាវរៀបចំជំនួបរវាងថ្នាក់ដឹកនាំនៃគណៈបក្សនយោបាយ ជាដើម៕