ស្ថានភាពសឹកនៅភាគខាងកើតរបស់អ៊ុយក្រែននៅបន្តភាពតានតឹង
22/07/2014 08:36
(VOVworld)-ស្ថានភាពយោធានៅបណ្តាខេត្តភាគ ខាងកើតរបស់អ៊ុយក្រែននៅ បន្តភាពតានតឹងនា ថ្ងៃទី២១កក្កដា។ ការប៉ះទង្គិចយ៉ាងខ្លាំងក្លាររវាង ទាហានរដ្ឋា ភិបាល ជាមួយជនប្រដាប់អាវុធ

កងទ័ពនិងរថយន្តពាសដេករបស់អ៊ុយក្រែននៅ Donetsk (រូបថតៈItar-tass ) (VOVworld)-ស្ថានភាពយោធានៅបណ្តាខេត្តភាគខាងកើតរបស់អ៊ុយក្រែននៅបន្ត ភាពតានតឹងនាថ្ងៃទី២១កក្កដា។ ការប៉ះទង្គិចយ៉ាងខ្លាំងក្លាររវាងទាហានរដ្ឋាភិបាល ជាមួយជនប្រដាប់អាវុធ បានកើតមានឡើងនៅស្ថានីយ៍រថភ្លើង១ របស់ទី ក្រុង Donetsk។ កងកម្លាំងសេនាជនតំបន់បានបិតបណ្តាផ្លូវក្នុងតំបន់ដែល ជាប់ជាមួយ ទីក្រុង ខណៈពេលដែល ប្រជាជនភ័យខ្លាចរត់គេចពីតំបន់មានជំ លោះ។ រដ្ឋ អំណាចសាធារណរដ្ឋប្រជាមានិត Donetsk ដែលអះអាងខ្លួនឯង បាន ព្រមាន ប្រជាជនកុំទៅកាន់កន្លែងសឹកដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។ ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យនៃបញ្ជាការដ្ឋានទទួលបន្ទុកបណ្តា យុទ្ធនាការយោធាអ៊ុយក្រែនលោក Vladyslav Seleznyov បានឲ្យដឹងថា យុទ្ធនាការ ប្រតិបត្តិការបោសសំអាតភេរវជនរបស់រដ្ឋអំណាច Kiev កំពុងឈានចូលដំណាក់ កាល សកម្មផងដែរ៕
Related





