VOV WorldVOV World
សួនឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិលើកទី២
15/08/2015 08:49
(VOV)_នាយប់ថ្ងៃទី១៤ សីៅហា នៅទីក្រុង Dong Hoi ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) លោកស្រី Katherine Muller Marin ប្រធានា​ការិយាល័យ​ដំ
សួនឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិលើកទី២
(VOV)_នាយប់ថ្ងៃទី១៤ សីៅហា នៅទីក្រុង Dong Hoi ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) លោកស្រី Katherine Muller Marin ប្រធានា​ការិយាល័យ​ដំ ណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហ​ប្រជាជាតិ​ (UNESCO) ប្រចាំនៅវៀតណាម និងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា ​និងទេសចរណ៍វៀតណាម  លោកស្រី Dang Thi Bich Lien បានប្រគល់ជូនលិខិត​ទទួលស្គាល់ សួនឧទ្យានជាតិ  Phong Nha – Ke Bang ជាបេតិកភ័ណ្ឌធម្មជាតិ​ ពិភពលោក លើកទី២ ។ សួនឧទ្យានជាតិ Phong Nha – Ke Bang           បន្ទាប់នោះ គឺការបាញ់កាំជ្រួចផ្កានៅលើទន្លេ Nhat Le ចាប់ផ្តើមអោយពិធី បុណ្យរូងភ្នំ Quang Binh ឆ្នាំ ២០១៥។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី​វៀត ណាម  លោក NguyenXuan Phuc បានសង្កត់ធ្ងន់ថា៖           “ ខ្ញុំស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងអ្នកវិទ្យាសាស្ត្រនានា ត្រូវបន្ត​រួមវិភាគ ​ទាន​ច្រើនថែមទៀត ដើម្បីរួមជាមួយខេត្ត Quang Binh រក្សា អភិរក្ស និងពង្រីក​សួន ​ឧទ្យានជាតិ Phong Nha – Ke Bang ប្រកបដោយនិរន្តរភាព។​ រួមជាមួយ​នោះ​ អនុវត្ត តាមសំណូមពរនានា អំពីការអភិរក្ស របស់អង្គការ UNESCO រួមចំណែកលើកកំពស់ ជីវភាពរស់នៅរបស់ប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​​ជាពិសេសគឺអភិវឌ្ឍន៍ទេស ចរណ៍ខេត្ត Quang Binh និយាយដោយឡែក​ និងប្រទេសទាំងមូល៕”