VOV WorldVOV World
ថៃជឿជាក់ថាផ្នែកទេសចរណ៍នឹងបានស្តារឡើងវិញក្រោយពីការវាយប្រហារ
27/08/2015 06:48
(VOVworld)-នាថ្ងៃទី២៦សីហា រដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍ថៃលោកស្រី Kobkarn Wattanavrangkul បានសម្តែងក្តីជឿជាក់ថា
ថៃជឿជាក់ថាផ្នែកទេសចរណ៍នឹងបានស្តារឡើងវិញក្រោយពីការវាយប្រហារ
ភ្ញៀវទេសចរណ៍នៅថៃ (រូបថត ៖ AFP) (VOVworld)-នាថ្ងៃទី២៦សីហា រដ្ឋមន្ត្រីក្រសួងកីឡានិងទេសចរណ៍ថៃលោកស្រី Kobkarn Wattanavrangkul បានសម្តែងក្តីជឿជាក់ថា ផ្នែកទេសចរណ៍នៃប្រទេស នេះនឹងបានស្តារឡើងវិញ ក្រោយពីការវាយប្រហារដោយគ្រាប់បែកនាថ្ងៃទី១៧ សីហា នៅវិហា Erawan ក្នុងក្រុងបាងកក បណ្តាលឲ្យមនុស្សចំនួន២០ នាក់ត្រូវ ស្លាប់និងមនុស្ស១២០នាក់ផ្សេងទៀតរងរបួស។ ថ្លែងមតិក្នុងសន្និសីទ កាសែត មួយ លោកស្រី Wattanavrangkul បានឲ្យដឹងថា រឿងរ៉ាវពោលខាងលើ ត្រឹមតែ ជះឥទ្ធិពលដល់ផ្នែកទេសចរណ៍ថៃក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយ បណ្តាទួរ ទេសចរណ៍ទៅកាន់ថៃនិងចំនួនបន្ទប់បានកក់ទុកមុនដល់ចុងឆ្នាំនេះ នៅតែ បានធានា។ នាបច្ចុប្បន្ន ស្ថានភាពសន្តិភាពត្រូវបានបង្កើនសំដៅធានា សុវត្ថិភាព ក្នុងកម្រិតខ្ពស់បំផុតសម្រាប់ប្រជាជនថៃនិងភ្ញៀវទេសចរណ៍បរទេស ផងដែរ៕