VOV WorldVOV World
ថៃបានស្នើឲ្យរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន
24/05/2013 08:34
(VOVworld) – នាថ្ងៃទី ២៣ ឧសភា ថៃបានស្នើឲ្យរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន នាខែសីហា ឆ្នាំ ២០១៣ សំដៅពង្រឹង គោលជំហររួមអំពី បញ្ហាលើសមុទ្រខាងកើត។
ថៃបានស្នើឲ្យរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន
(VOVworld) – នាថ្ងៃទី ២៣ ឧសភា ថៃបានស្នើឲ្យរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃបណ្ដាប្រទេសជាសមាជិកអាស៊ាននាខែសីហា ឆ្នាំ ២០១៣ សំដៅពង្រឹង គោលជំហររួមអំពីបញ្ហាលើសមុទ្រខាងកើត។ លេខាធិការអចិន្ត្រៃយ៍ក្រសួង ការបរទេសថៃ លោក Sihasak Phuangketkeow បានឲ្យដឹងថា៖ បណ្ដារដ្ឋមន្ត្រី កំពុងពិភាក្សាអំពីពេលវេលាជាក់ស្តែងនៃកិច្ចប្រជុំនេះ។ ក្រុមការងារអាស៊ាន -ចិនអំពីសេចក្តីថ្លែងការស្តីពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) គ្រោងប្រជុំ នាថ្ងៃទី ២៩ ឧសភា ខាងមុខនៅថៃ។រដ្ឋមន្ត្រីកាបរទេស នៃបណ្ដាប្រទេសជាសមាជិកអាស៊ានមានផែនការជួបជាមួយសមភាពីចិន នៅប៉េកាំងនាខែកញ្ញាខាងមុខដើម្បីពិភាក្សាអំពីជំលោះនៃភាគីនានាលើ សមុទ្រសំដៅទទួលបានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)៕