VOV WorldVOV World
ថៃ៖ប្រជាជនធ្វើបាតុកម្មទាមទារសេរីភាពនិងប្រជាធិបតេយ្យភាព
02/06/2014 10:55
(VOV)_នាថ្ងៃទី១មិថុនា បាតុកររាប់រយនាក់បានប្រមូលផ្តុំនៅមជ្ឈ​មណ្ឌលពាណិជ្ជកម្មនៅទីក្រុងបាងកក (ថៃ) ដើម្បីប្រឆាំងជំទាសការធ្វើ​ពលប្រហារ នាថ្ងៃទី ២២ ឧសភាកន្លងទៅ របស់កងទ័ពប្រទេសនេះ។
ថៃ៖ប្រជាជនធ្វើបាតុកម្មទាមទារសេរីភាពនិងប្រជាធិបតេយ្យភាព
ថៃ៖ប្រជាជនធ្វើបាតុកម្មទាមទារសេរីភាពនិងប្រជាធិបតេយ្យភាព(http://nguyentandung.org/) (VOV)_នាថ្ងៃទី១មិថុនា បាតុកររាប់រយនាក់បានប្រមូលផ្តុំនៅមជ្ឈ​មណ្ឌលពា ណិជ្ជ កម្មនៅទីក្រុងបាងកក (ថៃ) ដើម្បីប្រឆាំងជំទាសការធ្វើ​ពលប្រហារ នាថ្ងៃទី  ២២ ឧសភាកន្លងទៅ របស់កងទ័ពប្រទេសនេះ។ បណ្ដាបាតុករបានស្រែកខ្លាំង ដោយលើក បដាទាមទារសេរីភាពនិងប្រជាធិបតេយ្យភាព ដោយមិនអើពើដល់​រដ្ឋអំណាចថៃបានប្រមូលផ្តុំទាហាននិងប៉ូលី​ស​រាប់ពាន់នាក់នៅតាមវិថីនានា  ដើម្បីប្រឆាំងបាតុកម្ម។            នាថ្ងៃនេះដែរ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានជូនសារ១ តាមរយៈគេហទំព័រ Facebook ដើម្បីថ្លែងអំណរគុណអំពីការ​គាំទ្រ​ របស់ប្រជាជន។ នេះគឺជាសារ​ដំបូងមួយ​របស់លោកស្រី Yingluck Shinawatra ចាប់ពីពេលកងទ័ពធ្វើពលប្រហារ នាថ្ងៃទី២២ ឧសភា។ មជ្ឈ​ដ្ឋានសារព័ត៍មានអោយដឹងថា នាបច្ចុប្បន្ន លោកស្រី Yingluck Shinawatra ​កំពុង​នៅទីក្រុងបាំងកក់៕