ថៃប្រកាសដកទ័ពចេញពីតំបន់ភាគខាងត្បូង
03/03/2015 09:00
(VOVworld) – នាថ្ងៃទី ២ មិនា មេបញ្ជាការកំពូលនៃកងទ័ព ថៃ ឧត្តមសេនីយ៍ Worapong Sanganetr បានប្រកាសថា៖ ប្រទេសនេះនឹងដកកងទ័ពចេញទីតំបន់ភាគខាងត្បូងនា ខែមេសារខាងមុខ។

ថៃប្រកាសដកទ័ពចេញពីតំបន់ភាគខាងត្បូង (Image: VNA) (VOVworld) – នាថ្ងៃទី ២ មិនា មេបញ្ជាការកំពូលនៃកងទ័ពថៃ ឧត្តមសេនីយ៍ Worapong Sanganetr បានប្រកាសថា៖ ប្រទេសនេះនឹងដកកងទ័ពចេញទីតំបន់ភាគ ខាងត្បូង នាខែមេសារខាងមុខ។ ថ្លែងមតិបន្ទាប់ពីជំនួបជាមួយបណ្ដាមេបញ្ជាការនៃ កំលាំងប្រដាប់អាវុធភាគខាងជើងភាគកណ្ដាលនិងភាគឦសានប្រទេសនេះ ឧត្តមសេនីយ៍ Worapong បានអះអាងថា៖ ការដកទ័ពនឹងត្រូវបានអនុវត្តតាមផែនការ។ នាបច្ចុប្បន្ន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha មានផែនការ ជួបចរចារជាមួយបណ្ដាក្រុមប៉ះបោរដែលកំពុងធ្វើសកម្មភាពនៅតំបន់ខាង ត្បូងថៃ រួមមាន ខេត្ត Songkhla ខេត្ត Yala Pattani និងខេត្ត Narathiwat ដែលជាទីកន្លែងជន ឥស្លាមរស់នៅច្រើន។ ស្ថានភាពអំពើហឹង្សារបានកើតមានឡើងជាបន្ត បន្ទាប់នៅតំបន់ភាគខាងត្បូងថៃតាំងពីខែមករាឆ្នាំ ២០១៤ កន្លងទៅ៕
Related







