ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយនាយិកា UNESCO
27/08/2017 08:32
(VOVWORLD) -នារសៀលថ្ងៃទី២៦សីហា លោក Nguyen Thien Nhan លេខាគណៈ កម្មាធិការ បក្សទីក្រុងហូជីមិញបានអញ្ជើញទទួល ជួបជាមួយលោកស្រី Irina Bokova នាយិកា អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ដែល កំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជី មិញ។

លោក Nguyen Thien Nhan លេខាគណៈកម្មាធិការ បក្សទីក្រុង ហូជីមិញបានអញ្ជើញទទួលជួបជាមួយលោកស្រី Irina Bokova នាយិកា អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ លោក Nguyen Thien Nhan បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកទី៣របស់លោកស្រី Irina Bokova គឺពោរពេញទៅដោយអត្ថន័យពិសេស សម្តែងនូវមនោសញ្ចេតនានិង សុឆន្ទៈ របស់ UNESCO សម្រាប់វៀតណាម។ ថ្នាក់ដឹកនាំទីក្រុងបានស្នើរឲ្យលោក ស្រី Irina Bokova និង UNESCO ជម្រុញរាល់កម្មវិធីសហប្រតិបត្តិការ ជួយឧបត្ថម្ភ ទីក្រុងក្នុងការលើកកំពស់សមត្ថភាពប្រភពធនធានមនុស្សមានគុណភាពខ្ពស់ រួម ចំណែកជួយទីក្រុងសម្រេចគោលដៅក្លាយទៅជាទីក្រុងឆ្លាត។ រីឯខ្លួនវិញនាយិកា UNESCO លោកស្រី Irina Bokova បានឲ្យដឹងថា UNESCO ជានិច្ចកាលមានបំណងនិងត្រៀមជាស្រេច សហការជាមួយទីក្រុងក្នុងការលើកកំពស់សមត្ថភាពប្រភពធនធានមនុស្ស។ UNESCO ត្រៀមជាស្រេច សហប្រតិបត្តិការជាមួយទីក្រុងក្នុងការចែករំលែកគំនិត បទពិសោធន៍គ្រប់គ្រង និង កសាងអភិវឌ្ឍន៍ទីក្រុង៕
Related







