VOV WorldVOV World
ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យអាមេរិកអំពាវនាវគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
17/07/2015 10:14
(VOVworld) – ក្នុងកាយវិការដែលត្រូវបានវាយតំលៃខ្ពស់ ថ្នាក់ដឹកនាំគណៈបក្សប្រជាធិប​តេយ្យនៅសភាជាន់ទាប អាមេរិក លោកស្រី Nancy Pelosi បានស្វាគមកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលក្រុម P5+1 (រួមមាន៖ អង់គ្លេស អាមេរិក បារាំង ចិន​និងអាល្លឺម៉ង់) ទើបនឹងចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ព្រមទាំង អំពាវនាវឲ្យ សមាជិកសភាគាំទ្រឯកសារនេះ។
ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យអាមេរិកអំពាវនាវគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យអាមេរិកអំពាវនាវឲ្យសមាជិកសភាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA) (VOVworld) – ក្នុងកាយវិការដែលត្រូវបានវាយតំលៃខ្ពស់ ថ្នាក់ដឹកនាំគណៈបក្សប្រជា ធិប​តេយ្យនៅសភាជាន់ទាបអាមេរិក លោកស្រី  Nancy Pelosi បានស្វាគមកិច្ចព្រម ព្រៀងនុយក្លេអ៊ែរដែលក្រុម P5+1 (រួមមាន៖ អង់គ្លេស អាមេរិក បារាំង ចិន​និងអាល្លឺម៉ង់) ទើបនឹងចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ព្រមទាំង អំពាវនាវឲ្យ សមាជិកសភាគាំទ្រឯកសារ នេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន សមាជិក សភាជាន់ទាប លោកស្រី   Nancy Pelosi បានប្រកាសគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រម​ព្រៀងនុយក្លេអ៊ែរ ហើយ ស្ងើចសរសើរការខំប្រឹងប្រែងដំណើរការចរចាររបស់រដ្ឋ អំណាច  Barack Obama ផងដែរ។ សេចក្តីប្រកាសរបស់ លោកស្រី  Nancy Pelosi ត្រូវបានចាត់ទុកជាការ លើកទឹកចិត្តធំចំពោះការខំប្រឹងប្រែងរបស់សេតវិមានសំដៅ បញ្ចុះបញ្ចូលរដ្ឋស ភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងពោលខាងលើ ជាពិសេស ក្នុងកាលៈទេសៈ សមាជិសភាគណៈបក្សសាធារណៈរដ្ឋអាមេរិកនិងសមាជិកគណៈ បក្សប្រជាធិប តេយ្យមួយចំនួនប្រឆាំងជំទាស់៕