VOV WorldVOV World
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលជួបសន្ទនាជាមួយអ្នកបោះឆ្នោត
09/05/2015 08:51
(VOV)_​អនុវត្តកម្មវិធីជួបសន្ទនាជាមួយអ្នកបោះឆ្នោត មុននឹងសម័យប្រជុំ​រដ្ឋ​សភា​វៀតណាម លើកទី៩ នីតិកាលទី១២ នាព្រឹកថ្ងៃទី៩ ឧស្សភា អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រ​តិភូ​សមាជិកសភា​ទីក្រុងហាណូយ មណ្ឌលបោះឆ្នោតទី១ បានជួបសន្ទនាជាមួយ​អ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh ។
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលជួបសន្ទនាជាមួយអ្នកបោះឆ្នោត
(VOV)_​អនុវត្តកម្មវិធីជួបសន្ទនាជាមួយអ្នកបោះឆ្នោត មុននឹងសម័យប្រជុំ​រដ្ឋ​សភា​វៀតណាម លើកទី៩ នីតិកាលទី១២ នាព្រឹកថ្ងៃទី៩ ឧស្សភា អគ្គលេខា​បក្ស​កុម្មុយ នីស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រ​តិភូ​សមាជិកសភា​ទីក្រុងហាណូយ មណ្ឌលបោះឆ្នោតទី១ បានជួបសន្ទនាជាមួយ​អ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh ។ នៅទីនេះ បណ្ដាអ្នកបោះឆ្នោត បានសម្ដែងនូវ​ការពេញចិត្ត គាំទ្រចំពោះ ខ្លឹមសារនៃសន្និបាត លើកទី១១ របស់គណៈកម្មាធិការមជ្ឈឹមបក្ស ស្ដីពីបទដ្ឋាន សំរាប់សមាជិក គណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ …លៗ  លោក Nguyen Phu Trong ក៏បានទទួលយករាល់​មតិ​របស់អ្នកបោះឆ្នោត និងបំភ្លឺ បញ្ហា១ចំនួនដែលទាក់ទិនដល់រូបសណ្ឋានរដ្ឋអំណាចតំបន់ ប្តេជ្ញាអនុវត្តសេចក្ដី សម្រេចចិត្តរបស់មជ្ឈឹមបក្ស ស្ដីពីការកសាងបក្ស។ អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong           នាថ្ងៃទី៩ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​រួមជាមួយបណ្ដាសមាជិក សមាជិកាសភាខេត្ត Quang Nam ជួបសន្ទនា​ជាមួយ អ្នកបោះឆ្នោតស្រុក Phu Ninh។ បណ្ដាអ្នកបោះឆ្នោតខេត្ត Quang Nam បានវាយតំ លៃខ្ពស់ចំពោះសកម្មភាពរបស់រដ្ឋសភា និងមានគោលបំណងថា៖ រដ្ឋសភាបង្កើន ថែមទៀតតួនាទីជាអ្នកឃ្លាំងមើល ជាពិសេសគឺបណ្ដាបញ្ហាសំខាន់​របស់ប្រទេស ជាតិ បញ្ហាសុខុមាលភាពសង្គម របប គោលនយោបាយចំពោះអ្នកមានគុណការះ …លៗ           ក៏ក្នុងថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និងគណៈប្រតិភូសមា ជិកសភាខេត្ត Thai Binh បានជួបសន្ទនាជាមួយអ្នកបោះ​ឆ្នោតនៅទីរួមស្រុក Vu Thu ស្រុក Vu Thu ខេត្ត Thai Binh (ភាគខាងជើងវៀត​ណាម) ផងដែរ៕