VOV WorldVOV World
ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យសមាជិកសមាជិកាសភាមណ្ឌលហាណូយ
03/01/2016 08:48
(VOV)_នាព្រឹកថ្ងៃទី៣ មករា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន ​គណៈកម្មាធិការប្រជាជន និងគណៈប្រតិភូសមាជិក សមាជិកាសភាមណ្ឌល​ហាណូយ បានរៀបចំជំនួបប្រាស្រ័យ ជាមួយបណ្ដាសមាជិក សមាជិកាសភា​ហាណូយ ក្នុងគ្រប់ដំណាក់កាល
ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យសមាជិកសមាជិកាសភាមណ្ឌលហាណូយ
ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យសមាជិកសមាជិកាសភាមណ្ឌលហាណូយ (VOV)_នាព្រឹកថ្ងៃទី៣ មករា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន ​គណៈ កម្មាធិការប្រជាជន និងគណៈប្រតិភូសមាជិក សមាជិកាសភាមណ្ឌល​ហាណូយ  បានរៀបចំជំនួបប្រាស្រ័យ ជាមួយបណ្ដាសមាជិក សមាជិកាសភា​ហាណូយ ក្នុង គ្រប់ដំណាក់កាល ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០​នសទីវាបោះឆ្នោត សកល លើកដំបូង ជ្រើសតាំងរដ្ឋសភាវៀតណាម។            ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន ថ្លែងអំណរគុណចំពោះសមាជិក សមាជិកាសភាមណ្ឌលហាណូយគ្រប់ជំ​នាន់ បាន រួមវិភាគទានចំពោះសកម្មភាពរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះ លោក ​Nguyen Sinh Hung ក៏បានសង្ឃឹមថា៖ បណ្ដាសមាជិក សមាជិកាសភាហាណូយ​ បន្តរួមវិភាគ ទានច្រើនថែមទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី បន្តរួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍រដ្ឋធានី អោយសមស្របជាមួយគោលបំណងរបស់អ្នកបោះឆ្នោត  និងប្រជាជនក្នុងទូទាំងប្រទេស៕