VOV WorldVOV World
ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយនៅតាមមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២
19/01/2022 08:53
(VOVWORLD) - នារសៀលថ្ងៃទី ១៨ មករា លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ រួមជាមួយក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយបុណ្យតេត នៅស្រុក My Tu ខេត្ត Soc Trang។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយនៅតាមមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ប្រគល់អំណោយដល់គ្រួសារក្រីក្រនៅស្រុក My Tu  ខេត្ត Soc Trang (រូបថត៖ TTXVN) អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់អំណោយ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឲ្យខេត្ត Soc Trang បន្តអភិក្រមរាល់ប្រភពធនធានយ៉ាងឆាប់រហ័ស ជាពិសេសកម្មវិធីគោលដៅជាតិចំនួនបី គឺកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី; ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំសម្រាប់ដំណាក់កាល ២០២១ - ២០៣០; កញ្ចប់ថវិកាចំនួន ៣៥០ ពាន់ពាន់លានសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេលពីរឆ្នាំ ២០២២-២០២៣។ ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Soc Trang លើកនេះ ក្រុមការងាររបស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានប្រគល់ផ្ទះមេត្តាធម៌ចំនួន ១៤ ខ្នង ដល់ខេត្ត Soc Trang និងអំណោយចំនួន ៧៥០ កញ្ចប់; ចែកអំណោយដល់គ្រួសារក្រីក្រ និងសិស្សក្រីក្រនៅស្រុក My Tu និងមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Soc Trang។ នាថ្ងៃដដែល គណៈប្រតិភូលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សដឹកនាំដោយលោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ ដល់ពលករនិងគ្រួសារក្រីក្រនៅខេត្ត Tien Giang៕