VOV WorldVOV World
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា
02/09/2015 08:29
Vovworld-នាយប់ថ្ងៃទី១កញ្ញានៅអាគ៌ារដ្ឋសភាវៀតណាម ថ្នាក់ដឹកនាំបក្ស​រដ្ឋរដ្ឋាភិបាលរដ្ឋសភារណសិរ្សមាតុភូមិ
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា (VGP)         Vovworld-នាយប់ថ្ងៃទី១កញ្ញានៅអាគ៌ារដ្ឋសភាវៀតណាម ថ្នាក់ដឹកនាំបក្ស ​រដ្ឋរដ្ឋាភិបាលរដ្ឋសភារណសិរ្សមាតុភូមិវៀតណាមបានរៀបចំជប់លៀងក្នុង​ឱកាស ខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម(ទី២កញ្ញា)។ ថ្លែងមតិនៅទីនេះ​ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា មុននេះ​៧០​ឆ្នាំ​បដិវត្តន៍ខែ សីហាទទួលបានជោគជ័យ នាថ្ងៃទី២កញ្ញាលោកប្រធានហូជីមិញបាន​ថ្លែងសេចក្តី ប្រកាសឯករាជ្យប្រកាសចំពោះប្រជាជននិងទូទាំងពិភពលោកអំពីខឿនឯករាជ្យនៃ ប្រទេសជាតិនិងការបង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យ​សាធារណៈរដ្ឋនា បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍​​ដ៏​មហិមារនោះជា របត់ភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រប្រទេសជាតិប្រជាជាតិវៀតណាម ឈានទៅសករាជថ្មី- សករាជឯករាជ្យសេរីភាពនិងលិទ្ធិសង្គមនិយម។         “មោទនភាពអំពីសមិទ្ធិដែលទទួលបាននោះ ប្រជាជនវៀតណាម​ជឿជាក់​ទៅ​លើ អនាគតដ៏ភ្លឺស្វាង បន្តជំរុញលើគ្រប់វិស័យបុព្វហេតុផ្លាស់ប្តូរថ្មី​សមាហរណកម្ម​ស៊ី ជម្រៅជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនៃ​ប្រទេស​ជាតិអភិវឌ្ឍន៍ដ៏រឹងមាំ។ វៀតណាមរួមជាមួយប្រទេសជិតខាង ប្រទេស​ក្នុង​ដំបន់រួមចំណែកសកម្មក្នុងការរក្សា សន្តិភាពស្ថិរភាពក្នុងដំបន់ ដោះស្រាយ​ជំលោះការខ្វែងគំនិតដោយសន្តិវិធីលើមូលដ្ឋាន គោរពច្បាប់អន្តរជាតិ ប្តេជ្ញារួមជា​មួយ​បណ្ដាប្រទេសអាស៊ានកសាងដ៏ជោគជ័យ សហគមន៍អាស៊ាននិងទស្សនៈ​វិស័យ​អាស៊ានក្រោយឆ្នាំ២០១៥៕”