ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកធ្វើការសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី
15/02/2016 08:31
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី១៤ កុម្ភៈ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអាមេរិកលោក Barack Obama ស្ដីអំពីបញ្ហា ស៊ីរី។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Barack Obama នៅជំនួបសន្ទនានៅខាងក្រៅសន្និសីទកំពូល G២០ នៅ Antalya នាថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៥ (រូបថត៖AFP/TTXVN) (VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី១៤ កុម្ភៈ បានធ្វើការ សន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Barack Obama ស្ដីអំពីបញ្ហាស៊ីរី។ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតំលៃយ៉ាងសកម្មអំពីលទ្ធផលដែលទទួលបានក្នុង ជំនួបចរចារនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីសប្ដាហ៍កន្លង ទៅ។លោក Vladimir Putin បានអះអាងជាថ្មីម្ដងទៀតថា សម្ព័ន្ធភាពឯកភាពប្រឆាំងភេរវកម្មនៅ ស៊ីរីគឺចាំបាច់ណាស់។ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពលើការចាប់ផ្ដើមសកម្ម ភាពសហប្រតិបតិ្តការតាមរយៈស្ថាប័នការទូតនិងអង្គការផ្សេងៗដើម្បីអនុវត្តន៍ បទឈប់បាញ់ជាបណ្ដោះអាសន្នដែលទទួលបាននៅទីក្រុង Munich នាថ្ងៃទី១១ កុម្ភៈកន្លងទៅ។រុស្ស៊ីប្រឆាំងជំទាស់ការធ្វើអន្តរាគមន៍ក្រោម រូបភាពណាក៏ដោយ លើដីគោកនៅស៊ីរី ក្នុងកាលៈទេសៈទួរគីកំពុងមានចេតនាធ្វើ ការវាយប្រហារលើ ដីគោករួមជាមួយកងកម្លាំងអារ៉ាប់ប៊ីសាអូឌីត ព្រមទាំងសកម្ម ភាពវាយប្រហារ ដោយកាំជ្រួចតម្រង់ទៅលើមូលដ្ឋាននៃរដ្ឋអំណាចស៊ីរីនិងជន Kurd៕
Related







