ថ្នាក់ដឹកនាំវៀតណាមផ្ញើសាទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៨ នៃទិវាបុណ្យជាតិឡាវ
02/12/2013 08:56
(VOVworld) - ថ្នាក់ដឹកនាំវៀតណាមផ្ញើសាទូរលេខអបអរសាទរ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៨ នៃទិវាបុណ្យជាតិឡាវ

ទិវាបុណ្យជាតិ ឡាវ (ថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៣) (Image: baodientuchinhphu.com.vn) (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៨ នៃទិវាបុណ្យជាតិឡាវ (ថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៣) ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភារបស់ វៀតណាមបានផ្ញើសាទូរលេខអបអរសាទរទៅដលថ្នាក់ដឹកនាំបក្សរដ្ឋនិងរដ្ឋាភិបាល ឡាវ។ នាថ្ងៃទី ២ ធ្នូ បណ្ដាកាសែតធំៗនៅវៀតណាមសុទ្ធតែចុះផ្សាយព័ត៌មានអត្ថបទ សរសេរអំពីពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៨ នៃទិវាបុណ្យជាតិឡាវ។ វិចារណក ថាដែលត្រូវបានចុះផ្សាយលើកាសែត Quan Doi Nhan Dan ក្រោមចំណងជើងថា៖ “៣៨ ឆ្នាំកសាងនិងអភិវឌ្ឍន៍របស់សាធារណៈ រដ្ឋប្រជាធិបេយ្យប្រជាមានិតឡាវក្នុងនោះ បានអះអាងថា៖ក្រោមការដឹកនាំឈ្លាសវៃនៃបក្សប្រជាជនបដិវត្តឡាវក្នុងរយៈពេល ៣៨ ឆ្នាំកន្លងមក ប្រជាជនឡាវភាតរៈទទួលបានសមិទ្ធិដ៏ធំធេងក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ។ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានកសាង ជាជំហានៗខឿនសេដ្ឋកិច្ចរឹងមាំកែលំអរជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ កំណើនសេដ្ឋកិច្ចរបស់ឡាវទទួលបានមធ្យម ៨%/ឆ្នាំ GDP ទទួលបាន ១២០០ ដុល្លាអាមេរិក/ម្នាក់/ឆ្នាំ៕
Related







