VOV WorldVOV World
តំលៃប្រាក់ពាណិជ្ជកម្មសរុបទ្វេភាគីរវាងវៀតណាមនិងកម្ពុជាកើនឡើង
18/05/2013 09:00
(VOVworld) - តំលៃប្រាក់ពាណិជ្ជកម្មសរុបទ្វេភាគីរវាង វៀតណាមនិងកម្ពុជាក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៣ ទទួលបាន ១ ពាន់ ៣ រយលាន ដុល្លាអាមេរិក កើនឡើង ១០% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១២។
តំលៃប្រាក់ពាណិជ្ជកម្មសរុបទ្វេភាគីរវាងវៀតណាមនិងកម្ពុជាកើនឡើង
(VOVworld) - តំលៃប្រាក់ពាណិជ្ជកម្មសរុបទ្វេភាគីរវាងវៀតណាមនិងកម្ពុជា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៣ ទទួលបាន ១ ពាន់ ៣ រយលាន ដុល្លា អាមេរិក កើនឡើង ១០% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១២។ តំលៃប្រាក់នាំចេញរបស់វៀតណាមទៅកម្ពុជាទទួលបានជាង ១ ពាន់លាន ដុល្លាអាមេរិក ក្នុងរយៈពេល ៤ ខែ កន្លងមក។​ ក្នុងពេលនោះ តំលៃប្រាក់នាំ ចូលរបស់ វៀតណាមទទួលបាន ២៥៣ លានដុល្លាអាមេរិក។ មុខទំនិញ មួយចំនួននាំចេញទៅទីផ្សារកម្ពុជាបានកើនឡើង​ ដូចជា៖ តំលៃប្រាក់នាំចេញ នៃមុខទំនិញបន្លែផ្លែឈើទទួលបាន ១ ពាន់ ៨ រយលាន ដុល្លាអាមេរិក កើន ២ ដង់ បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ ប៉ុន្តែ តំលៃប្រាក់នាំចេញ ប្រេង ដែក របស់វៀតណាម ត្រូវបានថយចុះ។ ក្នុងពេលនោះ តំលៃប្រាក់នាំ ចេញរបស់កម្ពុជាទៅក្នុងវៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៣​ បាន កើនឡើងតិចតូច៕