តំលៃប្រាក់នាំចេញស្បែកជើងរបស់វៀតណាមនឹងទទួលបាន ១៤ ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំ ២០១៥
24/02/2015 07:17
(VOVworld) – ក្នុងឆ្នាំ ២០១៥ នេះផ្នែកស្បែកជើងរបស់ វៀតណាមបានដាក់ចេញ គោលដៅទទួលឲ្យបានតំលៃ ប្រាក់នាំចេញពី ១៣,៥ ដល់ ១៤ ពាន់លានដុល្លាអាមេរិក។

តំលៃប្រាក់នាំចេញស្បែកជើងរបស់វៀតណាមនឹងទទួលបាន ១៤ ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំ ២០១៥ (Image: VCCI) (VOVworld) – ក្នុងឆ្នាំ ២០១៥ នេះផ្នែកស្បែកជើងរបស់វៀតណាមបានដាក់ចេញ គោលដៅទទួលឲ្យបានតំលៃប្រាក់នាំចេញពី ១៣,៥ ដល់ ១៤ ពាន់លានដុល្លាអាមេរិក ។ ដើម្បីសម្រេចបានគោលដៅនេះ ផ្នែកស្បែកជើងត្រូវឆ្លៀតយកឱកាសងាយស្រួល ក្នុងការនាំចេញដែលបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU កូរ៉េខាងត្បូង ជាពិសេសគឺកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក។ លោកស្រី Phan Thi Thanh Xuan អគ្គលេខាធិការសមាគមន៍ស្បែកជើង- កាបូបវៀតណាមបានឲ្យដឹងថា៖ “គោលដៅរបស់យើងខ្ញុំគឺប្រមូលផ្តុំទៅលើការបង្កើនកំណើននាំចេញនិងធ្វើម្ចាស់ ការលើទីផ្សារក្នុងប្រទេសព្រមទាំងបង្កើតមណ្ឌលផ្គត់ផ្គង់វត្ថុធាតុដើមដើម្បីឆ្លើយត បនឹងតម្រូវផលិតកម្ម។ ប្រការសំខាន់មួយទៀតគឺការលើកកំពស់គុណភាពប្រភព ធនធានមនុស្សនិងផលិតផលក៏ដូចជាធានាជីវភាពរស់នៅសុខុមាលភាពសង្គម សំរាប់ប្រជាពលករផងដែរ៕”
Related
More




