ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ជំរុញទំនាក់ ទំនងវៀតណាម-ម៉ាឡេស៊ី
06/08/2015 10:26
(VOVworld) - ដំណើរទស្សន កិច្ចលើកនេះមានអត្ថ ន័យសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំង ជំរុញកិច្ចសហប្រតិបតិ្តការថែមទៀតក្នុងអាស៊ាន ឆ្ពោះ ទៅការ បង្កើតសហគមន៍រួមនាចុងឆ្នាំនេះ។

នាយលរដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (VOVworld) - នាថ្ងៃទី៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចាប់ផ្ដើមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី។ដំណើរទស្សនកិច្ចលើក នេះមានអត្ថន័យសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំងជំរុញកិច្ចសហ ប្រតិបតិ្តការថែមទៀតក្នុងអាស៊ាន ឆ្ពោះទៅការ បង្កើតសហគមន៍រួមនាចុងឆ្នាំនេះ។ ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោក Pham Cao Phong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ាឡេស៊ី បានអះអាងថា ដំណើរទស្សន កិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងធ្វើឲ្យស៊ីជំរៅថែមទៀតនូវ ទំនាក់ទំនងនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គមរវាងវៀតណាមនិងម៉ា ឡេស៊ី។ “ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នឹងមានជំនួបចរចាររវាងភាគីទាំងពីរ ជំនួបសន្ទនាដោយឡែករវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។ព្រមទាំងនឹង ប្រព្រឹត្តទៅជំនួបប្រាស្រ័យរវាងនាយករដ្ឋមន្រ្តី Nguyen Tan Dung ជាមួយមជ្ឈដ្ឋាន អាជីវករនៃប្រទេសអាស៊ាននានាផងដែរ។វៀតណាមនិងម៉ាឡេស៊ីគ្រោងនឹង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីស្ដីពីពលករ”៕
Related







