ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីMatteoRenziនៅវៀតណាម
09/06/2014 08:59
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung នាយករដ្ឋមន្រ្តី អ៊ីតាលីលោក Matteo Renzi បានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី៩ ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០១៤។

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi បានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី៩ ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០១៤។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខដឹកនាំរដ្ឋភិបាល អ៊ីតាលីនៅវៀតណាម ចាប់តាំងពីប្រទេសទាំង២បង្កើតទំនាក់ទំនងការទូត នាឆ្នាំ១៩៧៣។ ពិធីទទួល នាយករដ្ឋមន្ត្រី Matteo Renzi និងលោកជំទាវនារសៀលថ្ងៃទី៩មិថុនានៅទីក្រុងហាណូយ (VOV) បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រី Matteo Renzi និងលោកជំទាវនារសៀលថ្ងៃទី៩ មិថុនានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងលោកជំទាវ នាយករដ្ឋមន្ត្រីទាំងពីររូបបានជួបចរចារដើម្បី ផ្លាស់ប្តូរទិសដៅនិងឯកភាពវិធានការជាក់ស្ដែងជាច្រើនសំដៅជំរុញទំនាក់ទំនងដៃគូរ យុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី។ ភាគីទាំងពីរបានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការ ដែលមានស្រាប់និងបង្កើនតំលៃពាណិជ្ជកម្មទ្វេភាគីឡើង៥ពាន់លានដុល្លារអាមេរិក។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi (VOV) នារសៀលថ្ងៃដ៏ដែល អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi។ នាយករដ្ឋមន្ត្រី Matteo Renzi បានសង្កត់ធ្ងន់ការខំប្រឹងប្រែងជំរុញជាក់ស្ដែងបនីយកម្មកិច្ចព្រមព្រៀងដែលទទួល បាន។ ស្ដីពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត អគ្គលេខា Nguyen Phu Trong បាន ថ្លែងអំណរគុណការដែលសមាជិកសភាអ្នកប្រាជ្ញអង្គការមិត្តភាពរបស់អ៊ីតាលីក្នុងរយៈ ពេលកន្លងមកបានមានសេចក្តីថ្លែងការណ៍អត្ថបទសសេរឆ្លុះបញ្ចាំងបរានុម័តអំពីស្ថាន ភាពសម្ដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីភាពតានតឹងនៅសមុទ្រខាងកើត គាំទ្រដោះ ស្រាយដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។ កាសែតដែលមានមិត្តអ្នកអានច្រើនរបស់វៀតណាម ក្នុងច្បាប់ចុះនាថ្ងៃទី៩ មិថុនា បានចុះផ្សាយអត្ថបទព័ត៏មានស្ដីពីដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្រ្តី Matteo Renzi។បទវិចារណកថារបស់កាសែត Nhan Dan ក្រោមចំណងជើងថា“ពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-អ៊ីតាលី” បានអះអាងដំណើរទស្សកិច្ចនេះជាឱកាសដើម្បីភាគីទាំង២បង្កើនកិច្ចសហ ប្រតិបតិ្តការលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ចកម្ម វប្បធម៏ អប់រំ ។ល។ ក៏ដូចជាការផ្លាស់ប្ដូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងក្នុងតំបន់ ដែលប្រទេស ទាំង២យកចិត្តទុកដាក់ដូចគ្នា។ការសែត Quan Doi Nhan Dan បានចេញ ផ្សាយបទវិចារណកថាដោយចំណងជើងថា“ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការ ជាក់ស្ដែងក្នុងក្របខ័ណដៃគូនៃទំនាក់ទំនងយុទ្ធសាស្រ្តវៀតណាម-អ៊ីតាលី” ចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Matteo Renzi នឹងទទួលជោគជ័យដ៏ល្អប្រសើរ ផ្ដល់មកវិធានការជាច្រើនដើម្បីជំរុញខ្លាំង កិច្ចសហប្រតិបតិ្តការជាក់ស្ដែងលើច្រើនវិស័យ សំដៅឆ្លៀតយករាល់ សក្ដានុភាពនៃប្រទេសទាំង២៕
Related







