VOV WorldVOV World
តំបន់នានាលើទូទាំងប្រទេសត្រៀមជាស្រេចសម្រាប់រដូវកាលពិធីបុណ្យឆ្នាំ២០១៧
01/02/2017 08:37
(VOVworld)-ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ខែបុស្ស ពិធីបុណ្យវត្ត Bai Dinh ជា ពិធី បុណ្យមួយក្នុងចំណោមពិធីបុណ្យធំបំផុនៅភាគខាងជើងវៀតណាម
តំបន់នានាលើទូទាំងប្រទេសត្រៀមជាស្រេចសម្រាប់រដូវកាលពិធីបុណ្យឆ្នាំ២០១៧
(VOVworld)-ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ខែបុស្ស ពិធីបុណ្យវត្ត Bai Dinh ជា ពិធី បុណ្យមួយក្នុងចំណោមពិធីបុណ្យធំបំផុនៅភាគខាងជើងវៀតណាមក្នុងប៉ុន្មានថ្ងៃ  ដើមនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧។គណៈចាត់តាំងពិធីបុណ្យនេះបានឲ្យដឹងថា  រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់ហើយ។ ព្រះ តេជគុណ Thich Minh Quang អនុប្រធានវត្ត​ Bai Dinh  និងជាអនុប្រធានក្រុម ប្រឹក្សា ភិបាលសមាគមព្រះពុទ្ធសាសនាខេត្ត Ninh Binh បានឲ្យដឹងថា៖         “ចំណុចថ្មីបើប្រៀបនឹងឆ្នាំមុនគឺ ឆ្នាំនេះវត្តបានបោះពុម្ភនូវប្រតិទិននិងខិត្តប័ណ្ណ ប្រសិទ្ធពរជូនអ្នកមកទស្សនាវត្តនិងសំពះព្រះពុទ្ធ។​វត្តក៏បានរៀបចំក្រុមអ្នកណែនាំ និងអ្នកបម្រើក្នុងវត្តសម្រាប់ទទួលនិងណែនាំភ្ញៀវមកទស្សនាវត្ត។ ភ្ញៀវអាចធ្វើ ដំណើរ ទស្សនាវត្តតាមកន្លែងចំនួន២​ណោះគឺដើរតាមថ្មើជើងនិងធ្វើដំណើរតាមរថ យន្តអគ្គិ សនីផងដែរ”។         ពិធីបុណ្យវត្ត Huong នឹងបើកជាផ្លូវការនាថ្ងៃទី២កុម្ភៈឆ្នាំ២០១៧។ តាមគំរោង ក្នុងឆ្នាំ២០១៧នេះ វត្ត Huong នឹងទទួលបានភ្ញៀវពី១,៣លានទៅដល់ ១,៥លាន៕