VOV WorldVOV World
Tom Hayden-សកម្មជនដើម្បីសន្តិភាពបានចាកចេញទៅជារៀងរហូត
25/10/2016 10:57
(VOV)_សកម្មជនដើម្បីសន្តិភាព Tom Hayden ជាម្នាក់ ក្នុងចំណោមមិត្ត​អាមេរិក បានសកម្មជំរុញចលនាប្រឆាំងសង្គ្រាមរបស់អាមេរិកនៅវៀតណាម ក្នុងបណ្ដាឆ្នាំ៦០ បានទទួលមរណភាព នាយប់ថ្ងៃទី២៣តុលា ក្នុងវ័យ ៧៦ឆ្នាំ។ សាធារណះមតិបានបង្ហាញនូវការ​រំលែកមរណទុក្ខដ៏
Tom Hayden-សកម្មជនដើម្បីសន្តិភាពបានចាកចេញទៅជារៀងរហូត
Tom Hayden-សកម្មជនដើម្បីសន្តិភាព  (VOV)_សកម្មជនដើម្បីសន្តិភាព Tom Hayden ជាម្នាក់ ក្នុងចំណោមមិត្ត​អាមេរិក  បានសកម្មជំរុញចលនាប្រឆាំងសង្គ្រាមរបស់អាមេរិកនៅវៀតណាម ក្នុងបណ្ដាឆ្នាំ៦០  បានទទួលមរណភាព នាយប់ថ្ងៃទី២៣តុលា ក្នុងវ័យ ៧៦ឆ្នាំ។ សាធារណះមតិបាន បង្ហាញនូវការ​រំលែកមរណទុក្ខដ៏ក្រៀមក្រំ និងមនោសញ្ចេតនា​សោកស្ដាយ។​ នៅលើ  Twitter អភិបាលទីក្រុង Los Angeles លោក Eric Garcetti បានសរសេរថា៖ មនុស្ស យក្សអំពីនយោបាយ និងជាមិត្តជាទី​ស្រឡាញ់ ​បានចេញទៅជារៀងរហូត។ Tom Hayden  តែងតែ​តស៊ូប្រឆាំងដើម្បីសតិអារម្មណ៍របស់ខ្លួន​ជានរណាៗទាំងអស់។            លោក Tom Hayden ដែលជាអតីតព្រឹទ្ធសមាជិក រដ្ឋ California ។ ក្នុងរយៈ​ពេល ​ប៉ុន្មានឆ្នាំ៦០ ​ពេលដែលសង្គ្រាមរបស់អាមេរិកនៅវៀតណាមកំពុងឡើង​ជណ្ដើរ​លោក Tom Hayden និងសកម្ម​ជនជាច្រើន ដើម្បីសន្តិភាពបានទៅ​ទស្សនាវៀតណាម។លោក ជាសមាជិកមួយនាក់ ក្នុងក្រុម “Chicago 7” ត្រូវបាន​កាត់​ទោស ដោយមានឧបាយកល  និងបង្កអ៊ុកឡុក រៀបចំបាតុកម្ម ប្រឆាំង​សង្គ្រាម​នៅវៀតណាម នាឆ្នាំ១៩៦៨។ លោក  Tom Hayden ក៏ជាអ្នកនិពន្ធ​សៀវភៅដោយប្រធានបទ៖​” The Other side ” ស្ដីអំពី សង្គ្រាមរបស់អាមេរិក​នៅវៀតណាម ហើយអំពាវនាវអោយរដ្ឋអំណាចអាមេរិក ដក ទ័ពចេញពីវៀត​ណាម។លោកក៏បានចូលរួមជំនួបប្រាស្រ័យប្រឆាំងសង្គ្រាម រៀបចំការ តាំង​ពិព័រណ៌គំនូរចលនា បញ្ជាំងខ្សែភាពយន្ត ស្ដីអំពីឥណ្ឌូចិន ដំណាក់កាល១៩៧២- ១៩៧៥ និងអំពាវនាវអោយរដ្ឋសភាអាមេរិក កាត់បន្ថយថវិកាសំរាប់សង្គ្រាម។ ​នាខែ ធ្នូឆ្នាំ ២០១៧ លោក Tom Hayden មានដំណើរបំពេញទស្សនកិច្ច​នៅវៀតណាម ហើយ បានរដ្ឋាភិបាលវៀតណាម ប្រគល់អ៊ាំងស៊ីនអនុស្សាវរីយ៍ សំដៅកត់សម្គាល់នូវការរួម វិភាគទានរបស់លោក ចំពោះចលនាអំពាវនាវ​បញ្ចប់សង្គ្រាម បង្កើតសន្តិភាពឡើង វិញនៅវៀតណាមមុននេះ៕