VOV WorldVOV World
តុលាការព្រហ្មទ័ណ្ឌថៃចេញដីការចាប់ឃាត់ខ្លួនអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra
13/10/2015 08:38
(VOVworld) - តុលាការព្រហ្មទ័ណ្ឌថៃនាថ្ងៃទី១២ តុលា បានចេញដីការចាប់ ឃាត់ខ្លួនអតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra បន្ទាប់ពីលោក Thaksinមិន មានវត្តមាននៅសវនការដេញដោលដំបូងក្នុងរឿងក្ដី ដែលលោកបង្ខូចកេរ្តិ៍ឈ្មោះកងទ័ពថៃ។
តុលាការព្រហ្មទ័ណ្ឌថៃចេញដីការចាប់ឃាត់ខ្លួនអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra
អតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin Shinawatra (រូបថត៖Getty Images) (VOVworld) - តុលាការព្រហ្មទ័ណ្ឌថៃនាថ្ងៃទី១២ តុលា បានចេញដីការចាប់ឃាត់ ខ្លួនអតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin Shinawatra បន្ទាប់ពីលោក Thaksinមិនមាន វត្តមាននៅសវនការដេញដោលដំបូងក្នុងរឿងក្ដីដែលលោកបង្ខូចកេរ្តិ៍ឈ្មោះកងទ័ព ថៃ។នាយកការិយាល័យុត្តិធម៌កងទ័ពថៃ ឧត្តមសេនីយ៍ត្រី Sarayuth Klinnahom បាន ដាក់ពាក្យប្ដឹងលោក Thaksin ពីបទមានប្រសាសន៍បង្ខូចកេរ្តិ៍ឈ្មោះកងទ័ពក្នុងការ ឆ្លើយសម្ភាសន៍នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ឧសភា កន្លងទៅ។ តុលាការព្រហ្មទ័ណ្ឌថៃបានទទួលយកពាក្យបណ្ដឹងពោលខាងលើហើយកំណត់ ថា សវនការសួរដេញដោលដំបូងនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី១២ តុលា។ប៉ុន្តែ នាព្រឹកថ្ងៃទី១២ តុលា ត្រឹមតែមេធាវីរបស់លោក Thaksin មានវត្ត មានប៉ុណ្ណោះ ដោយអធិប្បាយថាកូនក្ដីរបស់ខ្លួន លោក Thaksin កំពុងរស់នៅនិរទេសនយោបាយ នៅឯបរទេស៕