តុលាការអេហ្ស៊ីបពន្យាពេលការចាប់ឃុំខ្លួនអតីតប្រធានាធិបតីលោក Mohamed Morsi
13/08/2013 08:07
(VOVworld) – នាថ្ងៃទី ១២ សីហា តុលាការអេហ្ស៊ីបបានសម្រេចពន្យាពេលការ ចាប់ឃុំខ្លួនអតីតប្រធានាធិបតីនៃប្រទេសនេះ លោក Mohamed Morsi បន្ថែម ១៥ ថ្ងៃទៀត

តុលាការអេហ្ស៊ីបពន្យាពេលការចាប់ឃុំខ្លួនអតីតប្រធានាធិបតីលោក Mohamed Morsi (Image: cpv.org.vn) (VOVworld) – នាថ្ងៃទី ១២ សីហា តុលាការអេហ្ស៊ីបបានសម្រេចពន្យាពេលការចាប់ ឃុំខ្លួនអតីតប្រធានាធិបតីនៃប្រទេសនេះ លោក Mohamed Morsi បន្ថែម ១៥ ថ្ងៃទៀត ដើម្បីដំណើរការស៊ើបអង្កេតអំពីទំនាក់ទំនងរវាងលោក Morsi ជាមួយចលនាឥស្លាម Hamas របស់ប៉ាឡេស្ទីន។ មុននោះ នាថ្ងៃទី ២៦ កក្កដា អតីតប្រធានាធិបតី Morsi ត្រូវ បានចាប់ឃុំខ្លួនដើម្បីធ្វើការស៊ើបអង្គេតរាល់ការចោទប្រកាន់ទាក់ទិនដល់ការធ្វើចារ កម្មជាប់ឃុចឃិតជាមួយចលនា Hamas ដើម្បីរត់កេចពីពន្ធនាគារ ជាដើម។ ក្នុងព្រឹត្តិការ ទាក់ទិនមួយទៀត នាថ្ងៃទី ១២ សីហា មជ្ឈដ្ឋានមន្ត្រីរបស់ចលនាឥស្លាម Hamas របស់ ប៉ាឡេស្ទីនបានប្រកាសថា៖ អេហ្ស៊ីបបានបើកច្រកទ្វាព្រំដែន Rafah រវាងប្រទេសនេះ និងតំបន់ Gaza ឡើងវិញ ក្រោយពីរយៈពេល ៤ ថ្ងៃបញ្ឈប់សកម្មភាព៕
Related







