VOV WorldVOV World
ឧទ្ទេសនាមលក្ខណៈល្អស្អាតនៃជំនឿសក្ការៈបូជាព្រះម៉ែក្នុងគំនូរខ្មុកម្រ័ក្សណ៍
09/03/2017 10:11
(VOVworld)-គំនូរចំនួន២៦ផ្ទាំងស្តីពីប្រធានបទជំនឿគោរពសក្ការៈបូជាព្រះម៉ែរបស់វិចិត្រករ Tran Tuan Long កំពុងបានឧទ្ទេសនាមជាមួយមហាជននៅក្នុងការតាំងពិព័រណ៍
ឧទ្ទេសនាមលក្ខណៈល្អស្អាតនៃជំនឿសក្ការៈបូជាព្រះម៉ែក្នុងគំនូរខ្មុកម្រ័ក្សណ៍
ទិដ្ឋភាពនៃការតាំងពិព័រណ៍ (រូបថតៈ Lan Anh/VOV5) (VOVworld)-គំនូរចំនួន២៦ផ្ទាំងស្តីពីប្រធានបទជំនឿគោរពសក្ការៈបូជាព្រះម៉ែ របស់វិចិត្រករ Tran Tuan Long កំពុងបានឧទ្ទេសនាមជាមួយមហាជននៅក្នុងការ តាំងពិព័រណ៍ មួយដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨រហូតដល់ថ្ងៃទី១៥មិនានៅ សារៈមន្ទីរវិចិត្រ សិល្បៈវៀតណាម។ នេះជាការតាំងពិព័រណ៍អំពីជំនឿសក្ការៈបូជា ព្រះម៉ែដើមដំបូង បន្ទាប់ពី ជំនឿនេះត្រូវបានអង្គការ UNESCO ទទួលស្គាល់ជា បេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ មនុស្សលោកនាខែធ្នូឆ្នាំ២០១៦។ ហើយគំនូរចំនួន ២៦ផ្ទាំងដែលបានតាំងបង្ហាញក្នុង ពិព័រណ៍នេះត្រូវបានវិចិត្រករ Tran Tuan Long  គូរក្នុងរយៈពេល២០ឆ្នាំ។​ជាពិសេស គំនូរនិមួយៗតែងមានការរួមបញ្ចូលរវាង អតីតកាលជាមួយបច្ចុប្បន្នកាលនិងរវាងខាង ព្រលឹងជាមួយជីវភាពជាក់ស្តែង។ អញ្ជើញទស្សនាការតាំងពិព័រណ៍នេះ វិចិត្រការិនិ Tran Hoang Hai Yen បានឲ្យដឹង ថា៖         “នាងខ្ញុំមានការភ្ញាក់ផ្អើលណាស់ពេលដែលទស្សនាការតាំងពិព័រណ៍នេះ។ គំនូរបង្ហាញនៅទីនេះមិនត្រឹមតែស្អាតប៉ុណ្ណោះទេ នាងខ្ញុំថែមទាំងមានអារម្មណ៍ ហាកដូចជាកំពុងនៅចំពោះមុខពិធីបញ្ជាន់អារក្សអញ្ចឹង”៕