VOV WorldVOV World
ឧទ្ទេសនាមអំពីសោភ័ណ្ឌភាពល្អស្អាតរបស់កោះសមុទ្រវៀតណាមតាមរយៈបណ្តាវណ្ណៈកម្មសិល្បៈ
22/07/2014 10:54
(VOVworld)- ​“ការពារកោះសមុទ្រមាតុប្រទេស”ជាប្រ ធានបទរបស់ ការតាំងពិព័រណ៍វិចិត្រសិល្បៈ ដែល បានរៀបចំឡើងនាព្រឹកថ្ងៃទី២២កក្កដា នៅសារៈមន្ទី វិចិត្រសិល្បៈវៀតណាម។
ឧទ្ទេសនាមអំពីសោភ័ណ្ឌភាពល្អស្អាតរបស់កោះសមុទ្រវៀតណាមតាមរយៈបណ្តាវណ្ណៈកម្មសិល្បៈ
រូបគនូរកងទ័ពជើងទឹកដែលបានបង្ហាញក្នុងការតាំងពិព័រណ៌  (រូបថតៈ vov.vn) (VOVworld)- ​“ការពារកោះសមុទ្រមាតុប្រទេស”ជាប្រធានបទរបស់ ការតាំងពិព័រណ៍ វិចិត្រសិល្បៈ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី២២កក្កដា នៅសារៈមន្ទី វិចិត្រសិល្បៈ វៀតណាម។ ក្នុងការតាំងពិព័ណ៌នេះ បានតាំងបង្ហាញវណ្ណៈកម្មគំនូ ចំនួន៥៥ផ្ទាំង របស់វិចិត្រករ វិចិត្រការិនីគ្រប់ជំនាន់ ដែល ស្តីអំពី សោភ័ណ្ឌភាពល្អស្អាត​របស់កោះ សមុទ្រវៀតណាម ជីវភាពរស់នៅរបស់អ្នកនេសាទជាដើម។ លោកស្រី​Nguyen Anh Nguyet នាយិការរងនៃសារៈមន្ទីវិចិត្រសិល្បៈ វៀតណាមឲ្យដឹងថា៖         “តាមរយៈវិចិត្រករច្រើនជំនាន់ ពីជំនាន់វិចិត្រករសាលាវិចិត្រករឥណ្ឌចិន រហូត មកដល់ពេលនេះ តាមដំណាក់កាលនីមួយៗ វិចិត្រករម្នាក់ៗ​សុទ្ធតែមាន រចនាបទ បង្ហាញដោយឡែក។ តាមរយៈការតាំងពិព័ណ៌នេះ យើងបានឃើញប្រពៃណី ស្នេហារជាតិរបស់ជនជាតិវៀតណាមតាំងពីមុនមក”         ការតាំងពិព័ណ៌ ​“ការពារកោះសមុទ្រមាតុប្រទេស” នឹងបើកទ្វាពីថ្ងៃទី២២ដល់ ថ្ងៃទី២៩កក្កដាឆ្នាំ២០១៤៕