UNESCO ចេញសេចក្តីសម្រេចចិត្តលើកដំកើងអ្នកអក្សរសាស្រ្តNguyen Du
09/11/2013 09:04
(VOVworld)-ក្នុងកិច្ចប្រជុំលើកទី៣៧មហាសន្និបាទ អង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌អ.ស.ប (UNESCO) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីបារីសរបស់ បារំាង UNESCO

រូបចម្លាក់អ្នកអក្សរសាស្រ្ត Nguyen Du (រូបថតៈ thanhnien.com) (VOVworld)-ក្នុងកិច្ចប្រជុំលើកទី៣៧មហាសន្និបាទអង្គការអប់រំ វិទ្យាសាស្រ្តនិង វប្បធម៌អ.ស.ប (UNESCO) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីបារីសរបស់ បារំាង UNESCO បានចេញសេចក្តីសម្រេចចិត្តលើកដំកើងអ្នកអក្សរសាស្រ្ត Nguyen Du របស់វៀតណាម ព្រមទាំងអ្នកអក្សសាស្រ្តមួយចំនួនលើពិភពលោក។ ថ្លែងមតិ នៅខាងក្រៅនៃកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Nguyen Thanh son ប្រធានគណៈកម្មាធិការ UNESCO វៀតណាមអះអាងថា៖ នេះជាមោទនភាពដ៏ធំធេងរបស់វៀតណាម។ លោក ក៏ឲ្យដឹងថែមទៀតថា UNESCOបាវាយតម្លៃខ្ពស់ចំពោះសំណុំឯកសាររបស់អ្នក អក្សរសាស្រ្ត Nguyen Du ។ វណ្ណកម្មរឿងនាង Kieu បានបកប្រែជាភាសាបរទេសចំនួន២០ភាសាផង ដែរ៕
Related






