ឧបនាយករដ្ធមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា
25/03/2012 08:30
នេះជាដំណើរទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់វៀតណាមទៅឥណ្ឌាក្នុងឆ្នាំមិត្តភាពវៀតណាម -ឥណ្ឌា២០១២។ ដំណើរទស្សនកិច្ចសំដៅអនុវត្តមាន ប្រសិទ្ធភាពនិងជាក់ស្ដែងរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ ដែលទទួលបានមុននេះ។

ឧបនាយករដ្ធមន្ត្រីវៀតណាមលោក Nguyen Thien Nhan VOV-ទទួលសេចក្តីអញ្ជើញរបស់រដ្ធាភិបាលឥណ្ឌា នាថ្ងៃទី២៥មិនា ឧបនាយករដ្ធមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ធ ឥណ្ឌាចាប់ពីថ្ងៃទី២៥មិនាដល់ថ្ងៃទី២មេសាឆ្នាំ២០១២។ នេះជា ដំណើរ ទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅឥណ្ឌាក្នុង ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌា២០១២។ ដំណើរទស្សនកិច្ចសំដៅអនុវត្ត មានប្រសិទ្ធភាពនិងជាក់ស្ដែងរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ដែលទទួល បានមុននេះ។ ដំណើរទស្សនកិច្ចនឹងរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី រវាងវៀតណាមនិងឥណ្ឌាលើបណ្ដាវិស័យនយោបាយ សេដ្ធកិច្ច សន្តិសុខ ការពារជាតិជាដើម។ នេះក៏ជាសកម្មភាពសំខាន់មួយចាប់ផ្តើមឲ្យ “ឆ្នាំ មិត្តភាពវៀតណាម-ឥណ្ឌា២០១២” រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ ទំនងការទូតនិងលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាង វៀតណាមនិងឥណ្ឌា៕
Related





