VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញការងារនៅខេត្ត Tay Ninh
13/04/2015 08:37
(VOVworld) - នាថ្ងៃទី១២ មេសា ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញការងារនៅខេត្ត Tay Ninh
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh (រូបថត៖VGP) (VOVworld) - នាថ្ងៃទី១២ មេសា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម។នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh លោក Pham Binh Minh បានស្នើរឲ្យខេត្តបន្តអនុវត្តន៍ល្អនូវសារាចរណ៍ សេចក្ដី សំរេចចិត្ត របស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ព្រមទាំងមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសនានាក្នុងប្លុកអាស៊ាន។នៅខេត្ត Tay Ninh លោក Pham Binh Minh នឹងទៅសាកសួរសុខទុក្ខ ត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ របស់ប្រជាជននៅស្រុកព្រំដែន Tan Chau៕