ឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam៖ធ្វើសកម្មភាពយ៉ាងសកម្មសំដៅបញ្ឈប់ជំងឺរាតត្បាត HIV/AIDS
24/11/2015 09:17
(VOVworld) - ប្រការនេះត្រូវបានឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Duc Dam សង្កត់ធ្ងន់នៅសន្និសីទ វិទ្យាសាស្ត្រជាតិអំពី HIV/AIDS នាព្រឹកថ្ងៃទី២៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ។

សន្និសីទបានទាក់ទាញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រជាច្រើនកុះករ នៅក្នុងនិងក្រៅប្រទេស (VOVworld) - ធ្វើសកម្មភាពយ៉ាងសកម្ម សំដៅសំរេចគោលដៅបញ្ឈប់ជំងឺរាតត្បាត HIV/AIDS យ៉ាងឆាប់រហ័ស។ប្រការនេះត្រូវបានឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Duc Dam សង្កត់ធ្ងន់នៅសន្និសីទវិទ្យាសាស្ត្រជាតិអំពី HIV/AIDS នាព្រឹកថ្ងៃទី២៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ។សន្និសីទលើកនេះមាន ប្រធានបទ “ឆ្ពោះទៅគោល ដៅ៩០-៩០-៩០” មានន័យថា ឆ្ពោះទៅឆ្នាំ២០២០ វៀតណាមមាន៩០%នៃចំនួន ប្រជាជនដែលដឹងអំពីស្ថានភាពឆ្លង HIV របស់ខ្លួន ៩០%នៃបរិមាណមនុស្សដែល ត្រូវឆ្លង HIV ទទួលការព្យាបាលដោយឱសថ ប្រឆាំងវីរុស ARV ហើយ៩០%នៃបរិ មាណមនុស្សដែលទទួលការព្យាបាលដោយ ឱសថ ARV រក្សាបាននូវបរិមាណ វីរុសនៅកំរិតទាបនិងស្ថិរភាព។លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “គោលដៅបញ្ឈប់ជំងឺរាតត្បាត HIV/AIDS ដែលអ.ស.បបានដាក់ចេញគឺមិនងាយ ស្រួលឡើយ។ប៉ុន្តែយើងចូរធ្វើសកម្មភាពមិនត្រឹមតែឆ្ពោះទគោលដៅ៩០-៩០-៩០ ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅគោលដៅ១០០-១០០-១០០ ទៀតផង។កុំរង់ចាំ ដល់ឆ្នាំ២០២០តែចូរធ្វើសកម្មភាពភ្លាមៗនៅពេលនេះ”៕
Related
More




