ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរេ
30/01/2015 10:38
(VOVworld) - នារសៀលថ្ងៃទី៣០ មករា នៅទីស្ដីការ រដ្ឋាភិបាល ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយអនុ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េលោក Ri Kin Sang ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
(VOVworld) - នារសៀលថ្ងៃទី៣០ មករា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយអនុ រដ្ឋមន្ត្រីការ បរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Ri Kin Sang ដែល កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅជំនួបនេះ លោក Hoang Trung Hai បានស្នើរឲ្យភាគីទាំង២ត្រូវបន្តរក្សាដំណើរទស្សនកិច្ចនិងជំនួប សន្ទនារវាង ក្រសួង ស្ថាប័ន សមូហភាពនៃប្រទេសទាំង២ សំដៅបង្កើនចំណង មិត្តភាព ការ យល់ដឹងនិងជំនុកទុកចិត្តគ្នាទៅវិញទៅមក។ភាគីទាំង២ជំរុញ ទំនាក់ទំនងសហ ប្រតិបតិ្តការសេដ្ឋកិច្ចតាមគោលការសេដ្ឋកិច្ចទីផ្សារដើម្បីផល ប្រយោជន៍រួមនិង សមស្របទៅនឹងសមត្ថភាពរបស់ភាគីនិមួយៗ។ លោកអនុរដ្ឋ មន្រ្តី Ri Kin Sang បានឲ្យដឹងថាឆ្នាំ២០១៥ជាឆ្នាំរំលឹកខួបអនុស្សាវ រីយ៍លើកទី៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។លោក Ri Kin Sang ជឿជាក់ថា ការបង្កើនជំនួបប្រាស្រ័យនិងកិច្ចសហប្រតិបតិ្តការលើ វិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ ជាដើម នឹងរួមចំណែកបង្កើនទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការជាប្រពៃណីរវាងសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមា និតកូរ៉េនិងវៀតណាម៕
Related




