VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បំពេញការងារនៅទីក្រុង Da Nang
08/03/2016 10:27
(VOVworld) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាព្រឹកថ្ងៃទី៨ មិនា បានទៅបំពេញ ទស្សនកិច្ចការងារនៅក្រុមហ៊ុនភាគហ៊ុនតម្បាញកាត់ ដេរ ២៩ខែមិនា និងការិយាល័យស្ថាប័នអចិន្ត្រៃច្រក ទ្វារព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាលប្រចាំនៅទីក្រុង Da Nang។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បំពេញការងារនៅទីក្រុង Da Nang
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាក្រុមហ៊ុនតម្បាញកាត់ដេរ ២៩ខែមិនា (រូបថត៖TTXVN) (VOVworld) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាព្រឹក ថ្ងៃទី៨ មិនា បានទៅបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុនភាគហ៊ុនតម្បាញកាត់ដេរ ២៩ ខែមិនា និងការិយាល័យស្ថាប័នអចិន្ត្រៃច្រកទ្វារព័ត៌មានអេឡិចត្រូនិក របស់រដ្ឋាភិ បាលប្រចាំនៅទីក្រុង Da Nang។នៅក្រុមហ៊ុន២៩ខែមិនា លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់និងលើកសរសើរនូវលទ្ធផលដែលក្រុម ហ៊ុនទទួលបានក្រោយ រយៈពេល៤០ឆ្នាំអភិវឌ្ឍន៍និងរីកធំធាត់។នេះជារូប សណ្ឋានផលិតកម្មអាជីវកម្ម មួយដែលមានការប្រែខ្លួនទាន់ពេលវេលាជាមួយ និន្នាការអភិវឌ្ឍន៍របស់ប្រទេស ជាតិ។ រីឯនៅការិយាល័យច្រកទ្វារព័ត៌មានអេឡិចត្រូវនិករដ្ឋាភិបាល លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សែនសំខាន់របស់សារព័ត៌មាននា បច្ចុប្បន្ន។ ហេតុនេះហើយ ច្រកទ្វារព័ត៌មានអេឡិចត្រូវនិករដ្ឋាភិបាលត្រូវជាអង្គ ភាពមួយក្នុង ចំណោមអង្គការដើរមុខក្នុងការឃោសនាគោលជំហរ គោលនយោ បាយរបស់ រដ្ឋាភិបាលទៅដល់ប្រជាជន៕