ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ផ្លាស់ប្ដូរវិធីសាស្ត្រ បង្រូញពេលវេលាធ្វើអធិការកិច្ច
23/01/2015 09:59
(VOVworld) - នាថ្ងៃទី២២ មករា ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៤និងលាត ត្រដាងការងារឆ្នាំ២០១៥របស់ផ្នែកអធិការកិច្ច។

ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅសន្និសីទនេះ (VOVworld) - នាថ្ងៃទី២២ មករា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៤និងលាតត្រដាង ការងារឆ្នាំ២០១៥របស់ផ្នែកអធិការកិច្ច។ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានចាត់ទុកថា លទ្ធផលរបស់ផ្នែកអធិការកិច្ចបានរួមចំណែកដ៏ សំខាន់ក្នុង សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរួមរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៤។លោក Nguyen Xuan Phuc បានស្នើរឲ្យកម្លាំងអធិការកិច្ចនៅលើទូទាំងប្រទេស ក្នុងឆ្នាំ ២០១៥ ជំរុញថែមទៀតការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ រកឃើញ ទាន់ ពេលវេលានិងបញ្ជាណែនាំដោះស្រាយករណីអំពើពុករលួយយ៉ាងម៉ឺងម៉ាត់។ លោក Nguyen Xuan Phuc ក៏បានស្នើរឲ្យអធិការកិច្ចរដ្ឋាភិបាលសំរេចនិងដាក់ជូន រដ្ឋាភិបាលអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកអធិការកិច្ចដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៣០ យ៉ាងឆាប់ៗ៕
Related







