VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅអាមេរិក។
21/08/2013 12:26
VOV-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទៅបំពេញទស្សនកិច្ចការងារនៅអាមេរិកចាប់ពីថ្ងៃទី២១ដល់៣០សីហា។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅអាមេរិក។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (vovgiaothong.vn)         VOV-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំ​គណៈប្រតិភូរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅអាមេរិក ចាប់ពីថ្ងៃទី២១ដល់៣០សីហា។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានការជួបសន្ទនាទ្វេភាគីជាមួយមជ្ឈដ្ឋាន អ្នក​នយោបាយអាមេរិក ជួបធ្វើការជាមួយការិយាល័យសម្របសម្រួលបង្កា ប្រឆាំង AIDS ទូទាំងពិភពលោកជាដើម។ ក៏ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ ឧបនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមកម្មវិធីថ្នាក់ដឹកនាំគ្រប់គ្រងជាន់ខ្ពស់ វៀត​ណាម​នៅ​មហាវិទ្យាល័យ Havard ជាមួយប្រធានបទមានប្រយោជន៍ជាច្រើន។​ ដំណើរបំពេញទស្សនកិច្ចការងារនៅអាមេរិករបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc គឺសំដៅបង្កើនថែមទៀតការយល់ដឹងទំនុកទុកចិត្តនិងកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក៕