VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បញ្ជាណែនាំបង្កាប្រឆាំងភ្លៀងទឹកជំនន់នៅខេត្ត Lang Son, Quang Ninh
01/08/2015 08:43
Vovworld-ករណីភ្លៀងធំបៅផុតនៅខេត្ត Quang Ninh ក្នុង អំឡុង៤០ឆ្នាំកន្លង​ទៅ​បានធ្វើឲ្យមនុស្ស១៧នាក់ត្រូវស្លាប់ និង៦នាក់បាត់ខ្លួន។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បញ្ជាណែនាំបង្កាប្រឆាំងភ្លៀងទឹកជំនន់នៅខេត្ត Lang Son, Quang Ninh
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បញ្ជាណែនាំបង្កាប្រឆាំងភ្លៀងទឹកជំនន់នៅខេត្ត Lang Son, Quang Ninh (VOV)         Vovworld-ករណីភ្លៀងធំបៅផុតនៅខេត្ត Quang Ninh ក្នុងអំឡុង៤០ឆ្នាំកន្លង​ទៅ​ បានធ្វើឲ្យមនុស្ស១៧នាក់ត្រូវស្លាប់និង៦នាក់បាត់ខ្លួន។ ការខូចខាតសរុប​ដោយ ​ភ្លៀងទឹកជំនន់ប្រមាណឡើងដល់២លានលានដុង ក្នុងនោះផ្នែកធ្យូងថ្ម​ខូចខាត ឡើងដល់១លានលានដុង។ ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh នារសៀល ថ្ងៃទី៣១កក្កដា ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​លើកដម្កើងរាល់ការ ខំប្រឹងប្រែងរបស់ខេត្តក្នុងការជំនះពុះពារលើការលំបាក។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរថា៖         “ខេត្តត្រូវបន្តជំនះពុះពារលើផលវិបាកអំពីអនាម័យបរិស្ថាន បង្កា​អាសន្នរោគ​​ អនាម័យ​​ផ្លូវវិថីដើម្បីធ្វើសកម្មភាពជាធម្មតា។ ថែទាំអ្នករបួស​សាកសួរ​សុខទុក្ខគ្រួសារ ជនរងគ្រោះ។ មិនទុកឲ្យប្រជាជនខ្វះស្បៀងអាហារអាសន្នរោគ​កើត​មានឡើង។​តាម ដានអាកាសធាតុជាការចាំបាច់ដើម្បីត្រៀមខ្លួនជាស្រេច​ទប់ទល់ជួយសង្គ្រោះខណៈ មានករណិអាក្រកកើតមានឡើងក្នុងខេត្តទាំងមូល។”         នាថ្ងៃដដែល ទៅត្រួតពិនិត្យនិងបញ្ជាណែនាំការងារបង្ការប្រឆាំងភ្លៀងទឹក​ជំនន់ នៅខេត្ត lang Son ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរខេត្ត Lang Son ជំនះ ពុះពារលើការខូចខាតជួយឧបត្ថម្ភគ្រួសារគ្រួសារមានអ្នកស្លាប់ផ្ទះ​សម្បែងរបស់ ប្រជាជនត្រូវខូចខាត៕