ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកស្ថាប័នអាកាសចរណ៍និងចក្រវាលអាមេរិក
12/12/2012 06:59
(VOV)_នារសៀលថ្ងៃទី ១១ ធ្នូ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោកNguyen Thien Nhan បានជួបសន្ទនា ជាមួយលោក Charles Bolden នាយកស្ថាប័នអាកាសចរណ៍និង ចក្រវាលអាមេរិក ដែលកំពុងមានដំណើរបំពេញទស្សនកិច្ច នៅវៀតណាម។

(VOV)_នារសៀលថ្ងៃទី ១១ ធ្នូ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោកNguyen Thien Nhan បានជួបសន្ទនា ជាមួយលោក Charles Bolden នាយកស្ថាប័នអាកាសចរណ៍និង ចក្រវាលអាមេរិក ដែលកំពុងមានដំណើរបំពេញទស្សនកិច្ច នៅវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសម្ដែងគោលបំណងថា÷ NASA ជួយឧបត្ថម្ភវៀតណាមបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ក្នុងវិស័យផ្កាយរណប និងវិទ្យាសាស្ត្រផែនដី គាំទ្រវៀតណាម ចូលរួមបណ្ដាអង្គការអន្តរជាតិដែលទាក់ទិនដល់ចក្រវាល …។ល។ រីឯ នាយក NASA លោក Charles Bolden បានចាត់ទុកថា÷ ក្នុងរយះពេលខាងមុខនេះ ភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាងទៀត ក្នុងវិស័យបច្ចេកវិទ្យាចក្រវាល។ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោកNguyen Thien Nhan បានជួបសន្ទនា ជាមួយលោក Charles Bolden នាយកស្ថាប័នអាកាសចរណ៍និង ចក្រវាលអាមេរិក(internet) នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបសន្ទនា ជាមួយសាស្ត្រាចារ Neal Koblitz នៃមហាវិទ្យាល័យ វ៉ាស៊ីងតោន (អាមេរិក)។នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសម្ដែងគោលបំណងថា÷សាស្ត្រាចារ Neal Koblitz នឹងជំរុញកិច្ចសហប្រតិបត្តិការ រវាងបណ្ដាមហាវិទ្យាល័យរបស់អាមេរិក ជាមួយបណ្ដាមហាវិទ្យាល័យរបស់វៀតណាមជាងទៀត ពិសេសគឺ វិស័យគណិតវិទ្យា៕
Related
More




