ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានសហព័ន្ធ Keidanren។
05/07/2012 10:51
VOV-ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី៥កក្កដា សមាជិកការិយាល័យនយោបាយនិងជាឧបនាយក រដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសន្ទនាជាមួយ ប្រធានសហព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន (Nippon Keidanren) Hiromasa Yonekura និងថ្នាក់ ដឹកនាំនៃអង្គការនេះ។
VOV-ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី៥កក្កដា សមាជិក ការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសន្ទនាជាមួយប្រធាន សហព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន (Nippon Keidanren) Hiromasa Yonekura និងថ្នាក់ដឹកនាំនៃអង្គការនេះ។ នៅទីនេះប្រធាន Yonekura មានក្តីសប្បាយរីក រាយដោយឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ និងចង់រួមចំណែកឲ្យដំណើរការឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេស ជាតិរបស់វៀតណាមតាមរយៈការជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដា អង្គភាពអាជីវកម្មជប៉ុននិងដៃគូរវៀតណាម។ លោកសង្ឃឹមថាតាមរយៈដំណើរ ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បណ្ដាអង្គភាពអាជីវកម្ម ជប៉ុននឹងយល់ច្បាស់ជាងអំពីតម្រូវការរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច។ រីឯឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកដើម្បីជួយ ឧបត្ថម្ភជប៉ុនឆ្លងផុតពីដំណាក់កាលលំបាក។ ឧបនាយករដ្ឋមន្ត្រីអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន ជប៉ុនរកស៊ីនៅវៀតណាមនិងឲ្យដឹងថាអង្គភាពអាជីវកម្មជប៉ុនភាគច្រើនទទួល បានជោគជ័យនៅវៀតណាម។ នារសៀលថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ចើញចាកចេញពីក្រុងតូក្យូត្រឡប់មកប្រទេសវិញបញ្ចប់ ដំណើរទស្សនកិច្ចនៅជប៉ុនប្រកបដោយជោគជ័យ៕
Related
More




