VOV WorldVOV World
ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីទទួលប័ណ្ណបេតិលភ័ណ្ឌជាតិពិសេសនៅវត្ត Vinh Nghiem
20/03/2016 07:50
(VOVworld)-នាព្រឹកថ្ងៃទី២០មិនា នៅខេត្ត Bac Giang បានប្រព្រឹត្តទៅពិធីទទួល ប័ណ្ណរៀបចំណាត់ថ្នាក់បេតិកភ័ណ្ឌជាតិពិសេស វត្ត Vinh Nghiem។
ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីទទួលប័ណ្ណបេតិលភ័ណ្ឌជាតិពិសេសនៅវត្ត Vinh Nghiem
វត្ត VInh Nghiem (រូបថតៈ baobacgiang) (VOVworld)-នាព្រឹកថ្ងៃទី២០មិនា នៅខេត្ត Bac Giang បានប្រព្រឹត្តទៅពិធីទទួល ប័ណ្ណរៀបចំណាត់ថ្នាក់បេតិកភ័ណ្ឌជាតិពិសេស វត្ត Vinh Nghiem។ វត្ត Vinh Nghiem ជាសំណង់ស្ថាបត្យកម្មមានតម្លៃពិសេស គូសសញ្ញានូវដំណាក់កាល អភិវឌ្ឍន៍ ស្ថាប័ត្យកម្មសិល្បៈវៀតណាម។ ទោះបីជាឆ្លងកាត់ការជួសជុលចំនួន ១៤លើកក៏ ដោយ ប៉ុន្តែវត្តនៅរក្សាបាននូវស្ថាប័ត្យកម្មឈើប្រពៃណី មានរចនាបទ សិល្បៈ លាយឡំសម័យកាលចំនួន២បន្តបន្ទាប់ នោះគឺសម័យកាល Le Trung Hung (ឆ្នាំ១៥៣៣)ទៅដល់សម័យកាល Nguyen (ឆ្នាំ១៨០២)។ ជាពិសេស នៅវត្ត Vinh Nghiem នៅរក្សាឃ្លាំងឈើពុម្ភអក្សរដ៏ថ្លៃថ្លារួមមាន៣០៥០ពុម្ភឆ្លាក់គម្ពី ដែលនា ថ្ងៃទី១៥ឧសភាឆ្នាំ​២០១២ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌ ឯកសារចំណុះ កម្មវិធីមេម័រពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់ ប័ណ្ឌទទួលស្គាល់ បេតិកភ័ណ្ឌជាតិពិសេសសម្រាប់វត្ត Vinh Nghiem និងស្នើរ ខេត្ត Bac Giang ប្រញាប់ប្រញាល់រៀបចំផែនការមេអភិរក្សនិងជួសជុលបេតិ កភ័ណ្ឌនេះ សំដៅ ពង្រីកតម្លៃជានិរន្តរភាព៕