VOV WorldVOV World
វេទិកាអង្គភាពអាជីវកម្មវៀតណាម-EU ២០១៣
29/05/2013 10:53
(VOV)_នាព្រឹកថ្ងៃទី ២៩ ឧសភា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅ ​វេទិកាអង្គភាពអាជីវកម្មវៀតណាម-EU ២០១៣។
វេទិកាអង្គភាពអាជីវកម្មវៀតណាម-EU ២០១៣
          (VOV)_នាព្រឹកថ្ងៃទី ២៩ ឧសភា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅ ​វេទិកាអង្គ ភាព អាជីវកម្មវៀតណាម-EU ២០១៣។ នៅវេទិកា បណ្ដាស្ថាប័ន​ទាក់ទិន សម្ព័ន្ធស មាគម  បានឧទ្ទេសនាមអំពីស្ថានភាពរួមនៃខឿនសេដ្ឋកិច្ចវៀតណាម និង EU ផ្តើម គំនិត និងសំណូមពរដើម្បីលើកកំពស់ទំនាក់​ទំនង​ពាណិជ្ជកម្ម វិនិយោគទ្វេភាគីឡើង កំរិតថ្មី  តាមនោះបង្កឱកាស និងរបៀងគតិយុត្តសំរាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរ  បង្កើនកិច្ចសហប្រតិបត្តិការ។ ឆ្នាំ ២០១២ EU បានក្លាយទៅជាទីផ្សារនាំចេញធំបំផុត ​ និងជាដៃគូរ​ពាណិជ្ជ​កម្ម​ធំទី២ របស់វៀតណាមជាមួយតំលៃប្រាក់ពាណិជ្ជកម្ម ទទួល បាន ៣០ពាន់លាន​ដុល្លារ​អាមេរិក។ លោក Dang Trung Hai ប្រធាននាយកដ្ឋានទីផ្សារ អឺរ៉ុប ​នៃក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតនាម បានអោយដឹងថា÷​ក្រសួង​បាន​អនុវត្ត  ផ្គត់ផ្គង់ព័ត៍មានសំរាប់អង្គភាពអាជិវកម្ម អំពីកម្មវិធីអនុគ្រោះពន្ធគយ​ទូទៅ របស់ EU ( GSP) ដំណាក់កាល ២០១៤-២០១៦៕