វេទិការសេដ្ឋកិច្ចនិទាយរដូវឆ្នាំ២០១៥
20/01/2015 10:01
(VOVworld) - អ្នកជំនាញការជាច្រើនបានចាត់ទុកថា ខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំនេះ នៅបន្តប្រឈម មុខនឹងការលំបាកជាច្រើន ព្រមទាំងព្រមានថា អង្គភាពអាជីវកម្មនានាត្រូវម្ចាស់ការ ជ្រើសរើសមុខ ទំនិញ តាមដានឲ្យបានជាប់ទីផ្សារ

អតីតឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Khoan (អង្គុយនៅកណ្ដាល) ថ្លែងមតិនៅវេទិការ (រុបថត៖tuoitre.vn) (VOVworld) - នារសៀលថ្ងៃទី១៩ មករា នៅវេទិការនិទាយរដូវឆ្នាំ២០១៥ ដែល បានរៀបចំឡើងនៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម អ្នកជំនាញការ ជាច្រើនបានចាត់ទុកថា ខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំនេះ នៅបន្តប្រឈមមុខ នឹងការលំបាកជាច្រើន ព្រមទាំងព្រមានថា អង្គភាពអាជីវកម្មនានាត្រូវម្ចាស់ការ ជ្រើសរើសមុខទំនិញ តាមដានឲ្យបានជាប់ទីផ្សារដើម្បីស្វ័យជួយសង្គ្រោះខ្លួន មុនពេលរង់ចាំគោលនយោបាយជួយឧបត្ថម្ភ។តាមអតីតឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Khoan ថា ដើម្បីខឿនសេដ្ឋកិច្ចវៀតណាមអាចងើបឡើង វិញនាពេលខាងមុខនេះរដ្ឋរួមជាមួយអង្គភាពអាជីវកម្មត្រូវដោះស្រាយបានបញ្ហា សារវ័ន្តដូចជា ផ្លាស់ប្ដូររូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចដោយការជំរុញខ្លាំងការ រៀបចំរចនាសម្ព័ន្ធឡើងវិញបន្តអនុវត្តគោលដៅ គឺដល់ឆ្នាំ២០២០ វៀតណាមនឹង ក្លាយទៅជាប្រទេសឧស្សាហកម្មជាស្នូល និងជំរុញខ្លាំងការធ្វើសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចពិភពលោក ជាដើម៕
Related





