Venezuela គំរៀមកំហែងនីរទេសអ្នកការទូតអាមេរិកប្រចាំនៅប្រទេសនេះទាំងអស់
03/10/2013 08:19
(VOVworld) – ប្រធានាធិបតី Venezuela លោក Nicolas Maduro បានអះអាងថា៖ ដោយការដែលធ្វើនីរទេស អ្នកការទូតអាមេរិកចំនួន ៣ រូប លោកបានបំផ្លាញ ចោលក្រុមឈមនុខដែលមានឧបាយកលបង្ក អស្ថិរភាពនៅ Venezuela។

ប្រធានាធិបតី Venezuela លោក Nicolas Maduro (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ២ តុលា ប្រធានាធិបតី Venezuela លោក Nicolas Maduro បានអះអាងថា៖ ដោយការដែលធ្វើនីរទេសអ្នកការទូតអាមេរិកចំនួន ៣ រូប លោកបានបំផ្លាញចោលក្រុមឈមនុខដែលមានឧបាយកលបង្កអស្ថិរភាព នៅ Venezuela។ ទន្ទឹមនឹងនោះ លោក Maduro បានឲ្យដឹងទៀតថា៖ ប្រសិនបើអាមេរិកបន្តសកម្មភាពប្រឆាំងជំទាស់រដ្ឋាភិបាល Venezuela បុគ្គលិកការទូត អាមេរិកទាំងអស់ប្រចាំនៅប្រទេសនេះនឹងត្រូវបាននីរទេស។ ប្រធានាធិបតី ប្រទេសអាមេរិកឡាទិននេះបានចាត់ទុកថា៖ សេចក្តីសម្រចនីរទេសបណ្ដា អ្នកការទូតពោលខាងលើមិនងាយស្រួលឡើយ។ ឆ្លើយតបតវិញចំពោះ កាយវិការនេះវ៉ាស៊ីងតោនបានប្រកាសថា៖ គេក៏មិនស្វាគមភារៈធារី រួមជា មួយអ្នកការទូតរបស់ Venezuela ប្រចាំនៅអាមេរិកចំនួន ២ រូបទៀត ផងដែរ៕
Related






