VOV WorldVOV World
វិទ្យុសំឡេងវៀតណាមបន្តបញ្ជាក់ពីតួនាទីជាភ្នាក់ងារសារព័ត៌មាន ឈានមុខគេរបស់ប្រទេស​ជាតិ
02/04/2026 10:31
[VOVWORLD] - លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម បានស្នើឱ្យវិទ្យុទាំងមូលរួបរួមគ្នា និងខិតខំដើម្បីស័ក្តិសមជា "ស្ថានីយ៍វិទ្យុជាតិ ភ្នាក់ងារសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយពហុមេឌា និង​ពហុភាសា​ឈានមុខគេរបស់បក្ស និងរដ្ឋ"។
វិទ្យុសំឡេងវៀតណាមបន្តបញ្ជាក់ពីតួនាទីជាភ្នាក់ងារសារព័ត៌មាន ឈានមុខគេរបស់ប្រទេស​ជាតិ
Các đại biểu tham dự hội nghị. Ảnh: Đinh Trung/VOV ប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Dinh Trung/VOV នា​ព្រឹកថ្ងៃទី ២ ខែមេសា នៅមជ្ឈមណ្ឌលផ្សាយសំឡេង​ជាតិ លេខ ៥៨ វិថី Quan Su ទីក្រុងហាណូយ វិទ្យុសំឡេងវៀតណាម (VOV) បានរៀបចំសន្និសីទអនុវត្តសេចក្តីសម្រេច​ចិត្ត​របស់ការិយាល័យនយោបាយស្តីពីមុខងារ និងភារកិច្ចរបស់ VOV។ សន្និសីទនេះបានប្រកាសពីសេចក្តីសម្រេច​លេខ ១៦ របស់ការិយាល័យនយោបាយ។ ដូច្នេះ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ តទៅ វិទ្យុសំឡេងវៀតណាម (VOV) នឹងក្លាយជាអង្គភាពសេវាសាធារណៈរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់ និងទៀងទាត់របស់ការិយាល័យនយោបាយ និងគណៈលេខា។ Tổng Giám đốc Đài TNVN Đỗ Tiến Sỹ, phát biểu chỉ đạo việc triển khai Nghị quyết 16 của Bộ Chính trị về chức năng nhiệm vụ của Đài TNVN. Ảnh: Cao Thắng/VOV អគ្គនាយក VOV លោក ដូ ទៀនស៊ី បានថ្លែងសុន្ទរកថាដឹកនាំការអនុវត្តសេចក្តីសម្រេចលេខ ១៦ របស់ការិយាល័យនយោបាយ ស្តីពីមុខងារ និងភារកិច្ចរបស់វិទ្យុសំឡេងវៀតណាម។ រូបថត៖ Cao Thang/VOV ទាក់ទងនឹងការ​រៀបចំក្បាល់​ម៉ាស៊ីន៖ វិទ្យុសំឡេងវៀតណាមមានអង្គភាពក្រោមឱវាទចំនួន ២៣ នៅកម្រិតនាយកដ្ឋាន; មានប្រព័ន្ធការិយាល័យតំណាង​ប្រចាំ​នៅឯ​បរទេស ដែលបង្កើតឡើងស្របតាមបទប្បញ្ញត្តិ​របស់​ច្បាប់។ សន្និសីទបានប្រកាសពីសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ដោយចាត់តាំង និងតែងតាំងលោក ដូ ទៀនស៊ី សមាជិកគណៈកម្មាធិការមជ្ឈិម​បក្ស ឱ្យកាន់តំណែងជាអគ្គនាយកវិទ្យុសំឡេងវៀតណាម និងជាអនុប្រធានគណៈឃោសនាអប់រំ និង​ចលនាមហាជនមជ្ឈិម។​​ Các đại biểu tặng hoa, chúc mừng Tổng Giám đốc Đỗ Tiến Sỹ được Bộ Chính trị, Ban Bí thư chỉ định giữ chức Phó Trưởng Ban Tuyên giáo và Dân vận Trung ương. Ảnh: Cao Thắng/VOV គណៈប្រតិភូប្រគល់ផ្កា អប់អរសាទរលោក ដូ ទៀនស៊ី ដែល​ត្រូវបាន​តែងតាំងឱ្យកាន់តំណែងជាអគ្គនាយកវិទ្យុសំឡេងវៀតណាម និងជាអនុប្រធានគណៈឃោសនាអប់រំ និង​ចលនាមហាជនមជ្ឈិម។​​  រូបថត៖ Cao Thang/VOV ថ្លែងនៅក្នុងសន្និសីទ លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម អនុប្រធានគណៈឃោសនាអប់រំ​និងចលនាមហាជន​មជ្ឈិម បានបញ្ជាក់ថា នេះជាកិត្តិយសនិងជាមោទនភាព។ លោកបានស្នើឱ្យវិទ្យុទាំងមូលរួបរួមគ្នា និងខិតខំដើម្បីស័ក្តិសមជា "ស្ថានីយ៍វិទ្យុជាតិ ភ្នាក់ងារសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយពហុមេឌា និង​ពហុភាសា​ឈានមុខគេរបស់បក្ស និងរដ្ឋ"។ ​
TAG
VOV/VOVWORLD/វិទ្យុសំឡេងវៀតណាម/សារព័ត៌មាន/បក្ស​/រដ្ឋ​