អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ VNA) |
ជាការឆ្លើយតប ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអះអាងនូវ ការយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងជាមួយវៀតណាម ហើយសង្កត់ធ្ងន់ថា វៀត ណាមជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅខាងត្បូងថ្មីកម្រិតខ្ពស់របស់កូរ៉េខាងត្បូង។ លោកប្រធានាធិបតី Moon Jae-in ឲ្យដឹងថាកូរ៉េខាងត្បូងនឹងបន្តជួយឧបត្ថម្ភនិង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតកូវីដ ១៩ ហើយមានគោលបំណងចង់ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ការទូត សន្តិសុខ ការពារជាតិ សំដៅនាំឲ្យ ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត១០០ពាន់លានដុល្លាអាមេរិកក្នុងពេលឆាប់ៗ តាមនោះនាំឲ្យទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមអភិវឌ្ឍឡើងកំពស់ថ្មីមួយ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ប្រទេសទាំងពីរត្រូវការបន្តរក្សាការផ្លាស់ប្ដូរ ជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យជាច្រើន ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនិងការផ្គត់ផ្គង់វ៉ាក់សាំង បង្ការកូវីដ ១៩ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងគណៈបក្សនយោបាយ រដ្ឋ សភានិងរវាងជំនាន់ក្មេងនៃប្រទេសទាំងពីរ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងប្រជាជនវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍយ៉ាង ខ្លាំងក្លា៕





