VOV WorldVOV World
វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ នាំមកនូវសន្តិភាព ស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងតំបន់
04/11/2016 10:06
(VOV)_គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹលនាំដោយឧត្តមសេនីយ៍ទោ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន​អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន។​ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន​នៃវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh បានអោយដឹង​ថា៖
វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ នាំមកនូវសន្តិភាព ស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងតំបន់
វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ នាំមកនូវសន្តិភាព ស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងតំបន់ (VOV)_គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹលនាំដោយឧត្តមសេនីយ៍ទោ  Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន​អញ្ជើញទៅបំ ពេញទស្សនកិច្ចនៅចិន។​ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន​នៃវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh បានអោយដឹង​ថា៖​ក្នុងរយៈ ពេលបំពេញទស្សនកិច្ចនៅចិន គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារ​ប្រទេសវៀតណាម  បានចូលរួមសន្និសីទសន្តិសុខអន្តរជាតិ Munich និងជំនួប​សន្ទនាអំពីគោលនយោបាយ សន្តិសុខជាតិរវាងវៀតណាម និងចិន លើកទី៩។ ​អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh  បានអោយដឹងថា៖           “ ជំនួបសន្ទនាស្ដីអំពីគោលនយោបាយកិច្ចការបរទេសលើកនេះ ជាការងារ ត្រៀមរៀបចំអោយដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិននៅ វៀតណាម នាដើមឆ្នាំខាងមុខនេះ រួមជាមួយការចូលរួមជំនួបសន្ទនា​នយោបាយ ការពារជាតិព្រំដែន និងផ្លាស់ប្តូរកិច្ចការពារជាតិនិង​ព្រំដែន រវាង​វៀតណាម​និងចិន  នៅប្រទេសចិន។​ភាគីទាំងពីរក៏បានព្រមព្រៀងនិងចុះ​ហត្ថលេខាលើឯកសារសំខាន់ៗ  ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិន។ នៅក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ភាគី​ចិនបានអះអាងខំប្រឹងប្រែងជំរុញកិច្ច សហប្រតិបត្តិការការពារជាតិ ចិន-វៀតណាម នាំមកនូវសន្តិភាព ស្ថិរភាពសំរាប់វៀត ណាម ចិននិង រួមចំណែក​សំរាប់សន្តិភាព ស្ថិរភាពក្នុងតំបន់៕”

More