VOV WorldVOV World
វៀតណាម-គុយបាជំរុញកិច្ចសហប្រតិបត្តិការប្រពៃណីនិងលើគ្រប់វិស័យ។
09/04/2012 11:42
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បាន​អញ្ជើញ​ទៅកាន់រដ្ឋធានី La Havan ចាប់ ផ្តើមដំណើរទស្សនកិច្ចមិត្តភាព​ជាផ្លូវការតាមសេច ក្តីអញ្ជើញរបស់នាយឧត្តមសេនី Raul Castro Ruz លេខាទីមួយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត គុយបានិងជាប្រធានក្រុមប្រឹក្សាជាតិនិងជាប្រធាន ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណរដ្ឋគុយបា។
វៀតណាម-គុយបាជំរុញកិច្ចសហប្រតិបត្តិការប្រពៃណីនិងលើគ្រប់វិស័យ។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong (VOV)-នាយប់ថ្ងៃទី៨មេសាតាមម៉ោងគុយបាពោលគឺថ្ងៃទី៩មេសាតាម ម៉ោង​វៀតណាម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បាន​អញ្ជើញ​ទៅកាន់រដ្ឋធានី La Havan ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាព​ជាផ្លូវការតាមសេចក្តីអញ្ជើញរបស់នាយឧត្តមសេនី Raul Castro Ruz លេខាទីមួយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបានិងជាប្រធាន ក្រុមប្រឹក្សាជាតិនិងជាប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណរដ្ឋគុយបា។ នៅព្រលាន​យន្តហោះអន្តរជាតិ Jose Macti អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាម Nguyen Phu Trong​បានមានជំនួបជាមួយអ្នកយកព័ត៌មាននៃប្រទេស ទាំងពីរ វៀតណាម-គុយបា។ អគ្គលេខាបក្ស Nguyen Phu Trong​ បានលើក ច្បាស់ថា៖ “ទំនាក់ទំនងរវាងវៀតណាមនិងគុយបាជាទំនាក់ទំនងជិតស្និទ្ធស្មោះត្រង់ និងបាន​កន្លងផុតពីដំណាក់កាលតស៊ូបដិវត្តដ៏យូអង្វែងនិងពេញទៅ ដោយការលំបាករវាងប្រទេសយើងទាំងពីរ។ ទំនាក់ទំនងនេះត្រូវបាន សាកល្បងក្នុងរយៈពេលជាងពាក់កណ្ដាលសតវត្ស​និងដល់ឥឡូវនេះ បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ក្លាយទៅជានិមិត្តរូបរបស់​សម័យ។ ដំណើរទស្សនកិច្ចលើកនេះរបស់ខ្ញុំនាំមកនូវមនោសញ្ជេតនា​សាមគ្គីភាព មិត្តភាព ស្មោះត្រង់របស់ប្រជាជនវៀតណាមចំពោះប្រជាជន​គុមបាព្រម ទាំង បង្ហាញពីចំណង់សាមគ្គីភាពនិងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះបុព្វហេតុ​របស់ប្រជាជនគុយបា ក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តគុយបាក្នុង បុព្វហេតុ​តស៊ូការពារឯករាជជាតិ រក្សាសមិទ្ធិផលបដិវត្តនិងកសាងអភិវឌ្ឍន៍ ប្រទេស​ជាតិ​គុយបា​តាមផ្លូវ​លិទ្ធិសង្គមនិយម។” អគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើក នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងបន្តពិភាគ្សាឯកភាពបណ្ដា ដំណោះ​ស្រាយសំដៅជំរុញយ៉ាងខ្លាំងក្លាថែមទៀតកិច្ចសហប្រតិបត្តិការ ជាប្រពៃណី លើគ្រប់វិស័យរវាងវៀតណាមនិងគុយបា ឆ្លើយតបនឹង​តម្រូវការ​អភិវឌ្ឍន៍នៃប្រទេសនីមួយៗក្នុងដំណាក់កាលថ្មី។ ក្នុងឪកាសដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ អគ្គលេខាបក្សកុម្មុយនីស្ត​ វៀតណាម Nguyen Phu Trong នាថ្ងៃទី៨មេសា កាសែត Juventud Rebelde របស់ គុយបាបាន​ចុះផ្សាយអត្ថបទសសេរដោយលើកច្បាស់រាល់ជោគជ័យដែល វៀតណាមទទួលបានក្នុងបុព្វហេតុ​ផ្លាស់ប្តូរថ្មីក៏ដូចជាចំណងមិត្តភាពជិតស្និទ្ធ រវាងប្រទេសទាំងពីរគុយបានិងវៀត​ណាម។ អត្ថបទកាសែតបានសន្និដ្ឋានថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម​កំពុងពង្រីកគ្រប់ប្រភពកំលាំងដើម្បី ការអផិវឌ្ឍន៍នៃប្រទេសជាតិ ឆ្លងផុតពីរាល់ការ​សាកល្បងលប់ចោលរាល់ការ ឈឺចាប់ក្នុងអតីតកាលនិងអះអាងថាប្រជាជនគុយបាជា​និច្ចកាលនឹងប្រកៀក ស្មាជាមួយវៀតណាមជាប្រចាំ៕

More