VOV WorldVOV World
វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មទេសចរណ៍និងបំរ៉ែបំរួលអាកាសធាតុ
09/09/2016 09:45
(VOV)_នារសៀលថ្ងៃទី៨ កញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅជំនួបសន្ទនារវាងសមាជិកសភាវៀតណាម និងជប៉ុន ស្ដីអំពីកិច្ចសហប្រតិបត្តិការកសិកម្ម ទេសចរណ៍ និងបំរ៉ែបំរួលអាកាសធាតុ។
វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មទេសចរណ៍និងបំរ៉ែបំរួលអាកាសធាតុ
វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មទេសចរណ៍និងបំរ៉ែបំរួលអាកាសធាតុ (VOV)_នារសៀលថ្ងៃទី៨ កញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅជំនួបសន្ទនា រវាងសមាជិកសភាវៀតណាម និងជប៉ុន ស្ដីអំពីកិច្ចសហប្រតិបត្តិការកសិកម្ម ទេស ចរណ៍  និងបំរ៉ែបំរួលអាកាសធាតុ។           ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម  លោក Nguyen Van Giau បានអោយដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ​រួមជាមួយ​កា រ​អភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់វិស័យនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅនិងទូលំ ​ទូលាយរវាងវៀតណាមនិងជប៉ុនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវ បានពង្រឹងនិងពង្រីកជានិច្ច។ ខ្លឹមសារនៃជំនួបសន្ទនានេះគឺពិភាក្សាអំពីបញ្ហាជាក់ ស្ដែងនានាក្នុងកិច្ចសហប្រតិ្តការរវាងប្រទេសទាំងពីរ នោះគឺ៖កសិកម្ម ទេសចរណ៍ និង បំរ៉ែ​បំរួលអាកាសធាតុ។           អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យ សេរីភាព និងជាប្រធានសម្ព័ន្ធសមា គមសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro បានអះអាងថា៖  ​ជប៉ុន​ជានិច្ចកាលមានគោលបំណងសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យ សេដ្ឋកិច្ច ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ពិសេស នាពេលខាងមុខនេះ  ជប៉ុនមានគោលបំនងសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យកសិផល រុក្ខកម្ម  និងវិស័យផ្សេងៗទៀត៕