VOV WorldVOV World
វៀតណាម ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
21/01/2015 09:55
(VOVworld) - នៅបណ្ដាជំនួបនេះ ភាគីទាំងបានផ្លាស់ ប្ដូរមតិអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងមានគោលបំណងថា នាពេលខាងមុខ ទំនាក់ទំនង សហប្រតិបតិ្តការលើ វិស័យយោធាកាន់តែស៊ីជំរៅ ជាក់ស្ដែង
វៀតណាម ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVworld) - នាថ្ងៃទី២០ មករា ថ្នាក់ដឹកនាំគណៈកម្មាធិការការពារប្រទេសនិង សន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច និងគណៈកម្មាធិការកិច្ចការបរទេសរបស់ រដ្ឋសភាវៀតណាម បានទទួលជួបសន្ទនាជាមួយលោកស្រី Katayama Satsuki ប្រធានគណៈកម្មាធិការការទូតនិងការពារនៃព្រឹទ្ធសភាជប៉ុនដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។ លោកស្រី Katayama Satsuki ប្រធានគណៈកម្មាធិការការទូតនិងការពារនៃព្រឹទ្ធសភាជប៉ុន (រូបថត៖internet) នៅបណ្ដាជំនួបនេះ ភាគីទាំងបានផ្លាស់ប្ដូរមតិអំពីបញ្ហាដែលមានការយកចិត្ត ទុកដាក់ដូចគ្នា និងមានគោលបំណងថា នាពេលខាងមុខ ទំនាក់ទំនងសហ ប្រតិបតិ្តការលើវិស័យយោធាកាន់តែស៊ីជំរៅ ជាក់ស្ដែង សមស្របនឹងទំនាក់ ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២។ភាគីទាំង២ ក៏បាន ផ្លាស់ប្ដូរមតិអំពីទំនាក់ទំនងរវាងរដ្ឋសភាទាំង២និងគោលនយោបាយសេដ្ឋកិច្ច នៃប្រទេសទាំង២ព្រមទាំងឯកភាពផ្លាស់ប្ដូរបទពិសោធន៍ក្នុងការកសាងច្បាប់ និងការឃ្លាំមើលក្នុងវិស័យសន្តិសុខយោធាផងដែរ។ រីឯខ្លួនវិញ លោកស្រី Katayama Satsuki បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តផ្គត់ផ្គង់ ប្រភពទុន ODA សំដៅជួយវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងត្រៀម ខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលប្រភពធនធាន មនុស្សដែលមានគុណភាពខ្ពស់៕