VOV WorldVOV World
វៀតណាម-ជប៉ុនបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច
21/01/2015 07:12
(VOV)_នារសៀលថ្ងៃទី២០ មករា នៅក្នុងជំនួបសន្ទនាជាមួយប្រធាន​គណៈ​កម្មាធិការកិច្ចការបរទេសនិងការពារប្រទេស ព្រឹទ្ធសភាជប៉ុន លោកស្រី Katayama Satsuki ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋ​មន្ត្រី​វៀតណាម​ លោក Hoang Trung Hai បាន
វៀតណាម-ជប៉ុនបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច
          (VOV)_នារសៀលថ្ងៃទី២០ មករា នៅក្នុងជំនួបសន្ទនាជាមួយប្រធាន​គណៈ​ កម្មាធិការកិច្ចការបរទេសនិងការពារប្រទេស ព្រឹទ្ធសភាជប៉ុន លោកស្រី  Katayama Satsuki ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋ​មន្ត្រី​វៀតណាម​  លោក Hoang Trung Hai បានអះអាងថា៖ វៀតណាមយកចិត្ត​ទុកដាក់និង​មាន​គោល បំណងធ្វើអោយ​ស៊ីជំរៅថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការលើ ​គ្រប់វិស័យជាមួយជប៉ុន ហើយចាត់ទុកនេះគឺជាអាទិភាព១​ក្នុងចំណោមអាទិ​ភាពជួរ ​មុខនៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ឧបនាយករដ្ឋមន្ត្រីក៏បាន ​វាយតំលៃដែរថា៖កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុននាបច្ចុប្បន្នកំពុងអភិ វឌ្ឍន៍ល្អបំផុតពីមុនមក ​តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក។លោកក៏​បានថ្លែង អំណរគុណចំពោះរដ្ឋសភា រដ្ឋា​ភិបាល និងប្រជាជនជប៉ុន​បានជួយឧបត្ថម្ភ​វៀត​ណាម យ៉ាងច្រើន តាមរយៈការផ្គល់ប្រភពទុន​ឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ​ ក្នុង​រយៈពេល២០ ឆ្នាំកន្លងទៅ រួមចំ​ណែកសកម្ម​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ​សង្គមរបស់​វៀតណាម។  លោក ​Hoang Trung Hai ​បានសម្ដែងគោលបំណងថា៖ ​នាពេលខាង​មុខ​ ​ភាគី​ទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចនិង​វិនិយោគអោយបាន​ខ្លាំងក្លាថែមទៀត៕