VOV WorldVOV World
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
19/10/2015 09:35
(VOV)_ សម័យប្រជុំលើកទី១៤ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ​ស្ដីអំពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ត្រូវបាន​ប្រារព្វឡើង​នាថ្ងៃទី១៩ តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ។​
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ (VOV)_ សម័យប្រជុំលើកទី១៤ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ​ស្ដី អំពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ត្រូវបាន ​ប្រារព្វឡើង​នាថ្ងៃទី១៩ តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ។​ ​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh  Minh ​ប្រធានគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-កម្ពុជា​ រួមជាមួយ​ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក  ហោណាំ​ហុងបានអញ្ជើញជាសហអធិបតី។ ភាគីទាំងពីរបានពិភាក្សា ​និង​​ឯក ភាព​អំពីកិច្ចសហប្រតិបត្តិការជំរុញខ្លាំងការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិ យោគនិងទេសចរណ៍ និងការងារខ័ណ្ឌសីម៉ា បោះបង្គោលព្រំដែនលើដីគោក  និងការងារគ្រប់គ្រងព្រំដែន។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ​បរទេសវៀតណាម លោក Pham Binh Minh បានអោយដឹងថា៖                    “ នេះគឺជាសម័យប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការបញ្ជាណែនាំទំនាក់​ ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជា។ នៅកិច្ចប្រជុំលើកនេះ យើងពិភាក្សាអំ ពី​វិធានការជាក់ស្ដែង បង្កើនទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាលើគ្រប់វិស័យ​  ពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅដល់ទំនាក់ទំ នងសហប្រតិបត្តិការក្នុងវេទិកាពហុភាគី។”           ក្នុងពេលជាមួយគ្នានោះ នាព្រឹកថ្ងៃទី១៩ សីហា នៅទីក្រុងហូជីមិញបាន ​ប្រព្រឹត្តទៅជំនួបសន្ទនាយុទ្ធសាស្ត្រការពារជាតិលើកទី១ រវាងវៀតណាមនិង កម្ពុជាផងដែរ៕​