VOV WorldVOV World
វៀតណាម-ម៉ីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារ។
26/07/2013 12:07
VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៦កក្កដានៅ​ទីក្រុង Yangon ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​ចូលរួម​សិក្ខាសាលាឯកទេសអំពី “អនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យ​ហិរញ្ញវត្ថុ​ធនាគារវៀតណាម-ម៉ីយ៉ាន់ម៉ា”។
វៀតណាម-ម៉ីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារ។
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ីយ៉ាន់ម៉ា (vov.vn)         VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៦កក្កដា នៅ​ទីក្រុង Yangon ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​ចូល រួម​សិក្ខាសាលាឯកទេសអំពី “អនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យ​ ហិរញ្ញវត្ថុ​ធនាគារវៀតណាម-ម៉ីយ៉ាន់ម៉ា”។ ថ្លែងមតិនៅសិក្ខាសាលា ប្រធាន រដ្ឋ​សភា Nguyen Sinh Hung បានវាយតំលៃខ្ពស់ការគាំទ្រនិងជួយឧបត្ថម្ភរបស់​រដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចម៉ីយ៉ាន់ម៉ាក្នុងការបង្កលក្ខណៈសំរាប់អង្គភាព អាជីវកម្មវៀតណាមចូលមកវិនិយោគអាជីវកម្ម។         មុននោះប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​វៀតណាមបានមកទស្សនាវត្តមាសជាវត្តពិសិទ្ធិបំផុតនៅម៉ីយ៉ាន់ម៉ា។ នារសៀល ថ្ងៃដ៏ដែល ប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាមបានចាកចេញពីទីក្រុង Yangon វិលត្រឡប់មកប្រទេសវិញ បញ្ចប់ យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ីយ៉ាន់ម៉ា៕