VOV WorldVOV World
វៀតណាម - បរិយាកាសធ្វើអាជីវកម្មពោរពេញទៅដោយយថាទស្សន៍នៅអាស៊ីអាគ្នេយ៍
29/12/2015 10:16
(VOVworld) - ទំព័រណ៍អេឡិចត្រូនិកនៃកាសែត “Bangkok Post” នាថ្ងៃទី២៨ ធ្នូ​ ពានចុះផ្សាយអត្ថបទស្ដី អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម ដែល ក្នុង នោះចាត់ទុកថា ពេលនេះជាពេលវេលាដែល វិនិយោគិនគប្បីចូលទៅធ្វើអាជីវកម្ម នៅខឿនសេដ្ឋកិច្ចពោរពេញទៅដោយយថាទស្សន៍នៅអាស៊ីអាគ្នេយ៍នេះ។
វៀតណាម - បរិយាកាសធ្វើអាជីវកម្មពោរពេញទៅដោយយថាទស្សន៍នៅអាស៊ីអាគ្នេយ៍
រដ្ឋធានីហាណូយពេលរាត្រី (VOVworld) - ទំព័រណ៍អេឡិចត្រូនិកនៃកាសែត “Bangkok Post” នាថ្ងៃទី២៨ ធ្នូ​ បាន ចុះផ្សាយអត្ថបទស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម ដែលក្នុងនោះ ចាត់ទុកថា ពេលនេះជាពេលវេលាដែលវិនិយោគិនគប្បីចូលទៅធ្វើអាជីវកម្មនៅ ខឿនសេដ្ឋកិច្ចពោរពេញទៅដោយយថាទស្សន៍នៅអាស៊ីអាគ្នេយ៍នេះ។អត្ថបទនេះ បានស្រង់សម្ដីរបស់លោក Sanan Angubolkul ប្រធានសមាគមន៍អង្គភាពអាជីវកម្មថៃ  - វៀតណាម ចាត់ទុកថា វៀតណាមនិងថៃអាចបង្កើតឡើងកម្លាំង សេដ្ឋកិច្ចដ៏ធំធេង ហើយក្លាយទៅជាប្រភពកម្លាំងចលករកំណើនសំរាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ លោក Sanan បានអំពាវនាវឲ្យវិនិយោគិនថៃមកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ដោយសាររដ្ឋាភិបាលវៀតណាមកំពុងជំរុញការដោះ ស្រាយភាពទល់ច្រកអាជីវកម្ម កែលំអរហេដ្ឋារចនាសម្ព័ន្ធនិងរបៀងសេដ្ឋកិច្ច៕